





ភ្នំពេញ៖ មានហេតុការណ៍មួយនឹកស្មានមិនដល់ ដាច់ចរន្តអគ្គីសនីមួយយប់លុះទាបភ្លើងទើបភ្លើងដំណើរកាវិញធ្វើអោយផ្ទះប្រជាពលរដ្ឋមួយកន្លែងបានឆាប់ឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ដោយសារតែចរន្តភ្លើងបុកមកខ្លាំងពេកធ្វើអោយផ្ទុះឌីសង់ទ័រ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១០ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលក់ឥវ៉ាន់ចាបហួយមួយកន្លែង ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសាន ចំណាន ភេទស្រីអាយុ២៧ឆ្នាំ មុខរបលក់ដូ ស្នាក់ទីតាំងកើតហេតុខាងលើ។
តាមសំដីម្ចាស់ផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុព្រលប់ថ្ងៃទី៩ខែមេសាឆ្នាំ២០១៧ មានការដាច់ចរន្តអគ្គីសនី រហូតមកដល់វេលាម៉ោងកើតហេតុស្រាប់តែមានចរន្តអគ្គីសនីបានតភ្ជាក់មកវិញ។ លុះក្រោយមកមួយសន្ទុះស្រាប់តែមានក្លិនឆ្ងៀមពេលនោះគាត់ក៏មានឡើងបើកភ្លើងមើលពេលនោះស្រាប់តែឃើញកន្លែងឌីសង់ទ័រមានបែកផ្កាភ្លើងធ្វើអោយគាត់ភ័យរត់ចេញមកក្រៅនិងស្រែកអោយគេឯងជួយបង្កការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ហើយបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ភ្លាមៗ។
តានប្រភពព៌ត៌ពីកម្លាំងនគរបាលប៉ុស្តិ៍បានអោយដឹងថាក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តរបស់ស្នងនគរបាលជាតិហើយភ្លើងក៏រលត់ទាំងស្រុងតែម្តង។ ចំណែកការខូចខាតវិញ សំភារះនៅខាងក្នុងរងការខូចខាតអស់មួយចំនួនធំផងដែរតែមិនមានមនុស្សរងរបួសនោះទេហើយមូលហេតុនៃការឆេះផ្ទះខាងលើនេះបណ្តាលមកពីទុស្សេខ្សែរភ្លើង៕សិរសា