ចាប់បានចោរឆក់ម្នាក់ទាំងព្រឹក នៅជិតផ្សារសំណង់១២

ភ្នំពេញៈចោរឆក់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រី្តម្នាក់បានសម្រេចខណៈកំពុងជិះម៉ូតូឌុបកូនតូចធ្វើដំ​ណើរតាមផ្លូវសាធារណៈ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦​និង១៥នាទីព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ នៅតាម បណ្តោយផ្លូវលេខ២៦៥ ភូមិ១៣(ជិតផ្សារសំណង់១២) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជនសង្ស័យដែលឃាត់ខ្លួនបាននេះឈ្មោះ អារ៉ូ ភេទ ប្រុស អាយុ១៥ ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ រីឯបក្ខពួកម្នាក់ទៀតដែលរត់រួច មិនត្រូវបានគេស្គាល់ឈ្មោះ ឡើយ ដោយគ្រាន់តែដឹងថា មានអាយុស្របាលនឹងជនសង្ស័យខាងលើ ។ ដោយឡែកស្រី្តរងគ្រោះក៏មិនត្រូវ បានគេស្គាល់ឈ្មោះដែរ ដោយគ្រាន់តែដឹងថា មានវ័យជាង៣០ឆ្នាំ ជិះម៉ូតូម៉ាកធូដេមិនស្គាល់ស្លាកលេខមួយ​គ្រឿងឌុបកូនស្រីម្នាក់អាយុប្រហែល៥ឆ្នាំ ហើយក្រោយកើតហេតុភ័យពេកមិនឈប់ម៉ូតូរត់ទៅប្តឹងនគរបាល មូលដ្ឋាននោះឡើយ បែរជាជិះម៉ូតូបន្តដំណើរទៅមុខបាត់ព្រោះពេលនោះស្ងាត់មិនសូវមានមនុស្ស ។

សាក្សីឃើញហេតុការណ៍នេះបាននិយាយថា មុនពេលកើតហេតុ មានស្ត្រីម្នាក់ខាងលើជិះម៉ូតូម៉ាក ធូដេដឹកកូនស្រីអាយុប្រហែល៥ឆ្នាំធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ ទិសដៅពីជើងទៅត្បូង។ លុះជិះ​មកដល់ចំណុចជិតហាងលក់សាច់គោអាំង ម៉ីម៉ី ស្រាប់តែមានជនសង្ស័យពីរនាក់ខាងលើ បានជិះម៉ូតូមួយ គ្រឿងម៉ាក ស៊ុយហ្ស៊ុយគី ណិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1-GF 9788 មកឆក់កាបូបលុយស្រី្តរង គ្រោះដែលពាក់ដាក់ព្យួរលើម៉ូតូខាងមុខត្រង់ចន្លោះភ្លៅបានសម្រេច តែចៃដន្យមានអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ធ្វើដំ ណើរបញ្រ្ចាសទិសគ្នាឃើញទាន់ក៏បត់ម៉ូតូស្ទាក់ពីមុខ បណ្តាលឲ្យជនសង្ស័យចាប់ហ្រ្វាំងម៉ូតូមិនទាន់ក៏បុក ម៉ូតូសណ្តោងរ៉ឺម៉កចំពីមុខដួលនៅនឹងកន្លែងហើយត្រូវម្ចាស់រ៉ឺម៉កម៉ូតូក្របួចជនសង្ស័យជាអ្នកឌុបបានម្នាក់ និងម្នាក់ទៀតជិះពីក្រោយបានរត់គេចបាត់ដោយយកទៅជាមួយកាបូបលុយទៅជាមួយផង។ ចំណែកស្រី្តរង គ្រោះទំនងជាភ័យពេកក៏ជិះម៉ូតូឌុបកូនទៅមុខទៀត ទើបមិនដឹងថានៅក្នុងកាបូបនោះមានអ្វីខ្លះនោះទេ។

បន្ទាប់មកទើបគេឃើញនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ទៅដល់នាំយកម៉ូតូជិះធ្វើសកម្មភាពនិងជនសង្ស័យដែលចាប់បាន រួមជាមួយរ៉ឺម៉កម៉ូតូជួយអន្តរាគមន៍ចាប់ជនសង្ស័យដែលរងការខូចខាតដែរនោះទៅកាន់ ប៉ុស្តិ៍ដើម្បីចាត់ការតាមច្បាប់ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *