បើករថយន្តដេញគ្នាពេញផ្លូវបុកម៉ូតូរបួស២នាក់ហើយបន្តទៅបុកទូATMមួយទៀត

0
241

 

img_4050 img_4051 img_4052

រាជធានីភ្នំពេញ៖ រថយន្ត៣គ្រឿងបើកប្រដេញគ្នាពេញផ្លូវបានជ្រុលទៅបុកម៉ូតូមួយគ្រឿងហើយរថយន្តមិនព្រមឈប់ដោះស្រាយទេបានបន្តបើករត់គេចរហូតទៅបុកម៉ាស៉ីនដកប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ខូតខាត់ទាំងរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២រំលងអាធ្រាត ឈានចូលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៦៣កែងផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ ។
រថយន្តបង្កម៉ាកកាមរីបាឡែនពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AF-8647 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសង់ឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1C-2685 ជិះឌុបគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត៣គ្រឿងមិនចាំម៉ាកបើកប្រដេញគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៦៣ក្នុងទឹសដៅពីត្បូងទៅជើង ពេលមកដល់កែងផ្លូវលេខ២១៤ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរឌុបគ្នាក្នុងទឹសដៅពីកើតទៅលិច បណ្តាលអោយបុរសអ្នកឌុបរងរបួសធ្ងន់បាក់ជើងឆ្វេងចំណែកស្ត្រីអ្នកជិះពីក្រោយរបួសរលាត់ដៃជើងធ្ងន់គួរសមដែរ ។ សាក្សីបន្តទៀតថា បន្ទាប់ពីបុកម៉ូតូហើយរថយន្តបង្កមិនបានឈប់ដោះស្រាយទេគឺបានបន្ថែមល្បឿនបើករត់រហូតដល់ផ្លូវលេខ១៧២រថយន្តបានបត់ស្តាំ តែដោយសារល្បឿនរថយន្តលឿនទើបធ្វើអោយរថយន្តជ្រុលទៅបុកម៉ាស៉ីនដកប្រាក់ ប្រាសាក់ដែលនៅក្បែរនោះបែកកញ្ចក់ខូចខាតស្ទើរទាំងស្រុង រីឯរថយន្តក៏ខូតខាតខ្ទេចទៅមុខលែងរួចដែរ ។ ភ្លាមៗនោះគេឃើញអ្នកបើកបរចុះពីក្នុងរថយន្តរត់ឡើងជិះរថយន្ត២គ្រឿងផ្សេងទៀតដែលបើកដេញគ្នានោះគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ចំណែករថយន្តនិងម៉ូតូត្រូវបានកំលាំងជំនាញធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕សិរសា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here