នគរបាលប៉ុស្តិ៍កាកាប ឃាត់ជនសង្ស័យ២នាក់ជាមុខសញ្ញា កាច់សោរ.កម៉ូតូនិងឆ្គឹះសោរបន្ទប់យ៉ាង​សកម្ម​

 

 

 

 

ភ្នំពេញ៖ជនសង្ស័យ២នាក់ជាមុខសញ្ញា កាច់សោរ.កម៉ូតូនិងជំនាញខាងឆ្កឹះសោរបន្ទប់​យ៉ាង​សកម្ម​ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍កាកាប​ឃាត់​ខ្លួន​ ខណៈ​ដែល​ល្បាតការពារក្នុងមូលដ្ធានប្រទះឃើញ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ មេសា ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម៥ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍​សែនជ័យ។ជនសង្សយទី១​ឈ្មោះ រ៉េន ដារ៉ា ហៅវែង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅតាមផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​នឹង​ទី២
ឈ្មោះ នាង ណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវរថភ្លើង ក្រុម៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។វត្ថុតាងដកហូត៖ ម៉ូតូម៉ាកស្តេបពណ៍ផ្កាឈូក ភ្នំពេញ1T-0107 . ដែកចុងស្រួចសំប៉ែត ចំនួន១ .សោរខ្សៀលេខ៨ ចំនួន១(សំរាប់កាច់សោរកម៉ូតូ. ដែកស្រួចៗឆ្មើៗចំនួន៣ដើម (សំរាប់ឆ្គឹះមេសោ)។
​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថាមុនពេលកើតហេតុកំលាំងនគរបាលប៉ុស្តិ៍កាកាបបានល្បាតពួនស្ទាក់ការពារក្នុងមូលដ្ធាន​។លុះមកដល់នៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍​សែនជ័យ ក៏ឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ រួចកំលាំងបានហៅអោយឈប់ដើម្បីត្រួតពិនិត្យ ឃើញឧបករណ៍សំរាប់កាច់សោរកម៉ូតូ និងដែលស្រួចតូចៗសំរាប់ឆ្គឹះមេសោរ ទើបកំលាំងឃាត់យកទៅសួរនាំនៅប៉ុស្តិ៍តែម្តង។
បច្ចុុប្បន្នជនសង្ស័យ​រួមនិងវត្ថុតាងត្រូវបានកម្លាំង​នគរបាល​ប៉ុស្តិ៍​បញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនិតិវិធី៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *