ក្មេងប្រុសចិត្ត​ឆៅ​ជិះម៉ូូតូចេញពីខេត្តព្រៃវែងមកលោតទឹកនៅមុខបរមរាជវាំង

 

 

 

 
ភ្នំពេញ៖​ ក្មេងប្រុសចិត្ត​ឆៅ​ជិះ​ម៉ូតូ​ពី​ស្រុក​កំណើត​នៅ​មុខ​ព្រះបរមរាជវាំង​សង្ស័យ​មាន​វិបត្តិ​គ្រួសារ​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧​ នៅចំណុចមុខបរមរាជវាំង​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ។
​ ជនរងគ្រោះឈ្មោះឡេង​ រស្មី​ ភេទប្រុសអាយុ១៤ឆ្នាំ​ មុខរបសិស្ស​ មានស្រុកកំណើតនៅភូមិដកព​ ឃុំជ្រៃ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង។
​ តាមសម្តីបងថ្លៃជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុនៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះបានប្រាប់ថារួបគេយកមួកកូបទៅអោយអ៊ុំដែលនៅភូមិជាមួយគ្នាហើយក៏ម៉ូតូម៉ាកសង់កូរ៉េពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1 FS 9936 ចេញបាត់រហូតលុះវេលាម៉ោង៤រសៀលទើបបងប្អូនជីដូនមួយជួបជនរងគ្រោះនៅភ្នំពេញហើយក៏បានសួថា​ តើឯងមកភ្នំពេញពេញធ្វើអី? ពេលនោះជនរងគ្រោះក៏បានថាមករកការងារធ្វើហើយក៏ជិះម៉ូតូចេញបាត់។
​តាម​ប្រភព​ដដែលបានបន្តថាបន្ទាប់មកបងប្អូនជីដូនមួយក៏បានខលប្រាប់អ្នកផ្ទះទើបនាំគ្នាចេញពីខេត្តព្រៃវែងមករកនៅភ្នំពេញ។ លុះមកដល់វេលាម៉ោងកើតហេតុក៏បានជួនជនរងគ្រោះតែជនរងគ្រោះបានទុកម៉ូតូហើយចេះតែដើរគេចរហូតក្រោយមកស្រាប់តែរត់ទៅលោតទឹកសម្លាប់ខ្លួនលិចបាត់ទៅ។
​ តាម​ប្រភព​ដដែលបានបន្តទៀតថា​ ជនរងគ្រោះដែលស្គាល់ភ្នំពេញម្តងណាឡើង​ ហើយមុនពេលកើតហេតុក៏មិនមានរឿងរឿងអ្វីជាមួយអ្នកផ្ទះដែរ​ មិនដឹងថាជនរងគ្រោះមានវិបត្តបត្តិអ្វីនោះទេទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ព្រម​ទាំង​សាច់​ញាតិ​បង​ប្អូន​ជន​រងគ្រោះ​កំពុង​ស្វែងរក​៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *