អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ២នាក់ហៅ​អោយ​ឌុ បទៅដល់កន្លែងស្ងាត់ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបានសម្រេច

 

 

 
ភ្នំពេញ ៖បុរសរត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យ២ នាក់បានហៅអោយ​ឌុប​ទៅម្តុំផ្សារបឹងកេងកង​ ខណៈ​មក​ដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូបាន សម្រេចដោយ​សុវត្ថិភាព​។ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃ ទី ១៨ ខែមេសា ឆ្នាំ ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវ លេខ៣៩២នៅចំណុចក្រោយសាលាវិទ្យាល័យបឹង កេងកងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ខាន់ សុភ័ណ អាយុ ៤៩ ឆ្នាំ មុខរបររត់ម៉ូតូឌុបនៅមុខណាហ្គាវើល ស្នាក់នៅផ្ទះ ជួលសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់អោយ​ដឹងថា មុនពេលកើតហេតុរូបខ្ញុំជាអ្នករត់ម៉ូតូឌុប នៅមុខណាហ្គាវើលជារៀងរាល់យប់ខណះកំពុងអង្គុយលើ ម៉ូតូ របស់ខ្លួនម៉ាក ហុងដា ឌ្រី មពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១១ ពាក់ ស្លាកលេខ ភ្នំពេញ 1AU.9316 ស្រាប់តែលេចមុខជនសង្ស័យ ២ នាក់បានដើរ មកហើយបានហៅខ្ញុំអោយឌុបទៅម្តុំផ្សារបឹងកេងកង ក្នុងតំលៃ ១ ម៉ឺនរៀលហើយខ្ញុំក៏បានឌុបជនសង្ស័យទាំង២នាក់ខាងលើ ខណៈ​មកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យម្នាក់ដែលអង្គុយ នៅកណ្តាលបានដកកាំភ្លើងខ្លីភ្ជង់ប្លន់នៅលើខ្លួនរបស់ខ្ញុំហើយ គំរាមថាបើហ៊ានស្រែកនឹងបាញ់ សម្លាប់ចោលឥលូវ ភ្លាមៗនោះខ្ញុំក៏ប្រគល់ម៉ូតូឱ្យ ជនសង្ស័យហើយពួកគេក៏ ជិះ ម៉ូតូ​គេចខ្លួនបាត់ ស្រមោលតែមង្ត។
ក្រោយកើតហេតុរូបខ្ញុំមិនបានទៅដាក់ពាក្យបណ្តឹងភា្លមៗនោះទេបានទៅហៅប្រពន្ធអោយ មកដាក់ពាក្យបណ្តឹងជាមួយគ្នានៅប៉ុស្តិ៍រដ្ឋបាល នគរបាលបឹងកេងកង ១ ដើម្បីស្រាវជ្រាវតាម ចាប់ ជនសង្ស័យទាំង២នាក់ខាងលើ​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *