
ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧ពីបុរសម្នាក់ទាំងកណ្តាលថ្ងៃត្រង់ដោយមិនខ្លាចញញ្ញើតពីសមត្ថកិច្ចមូលដ្ឋានសោះឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ឆ្នាំ២០១៧ នៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ។
ម៉ូតូ ដែលជនសង្ស័យវាយប្លន់នោះម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-9376 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯងខណះមកដល់ចំណុចកើតហេតុកើតហេតុមានជនសង្ស័យមានគ្នា៣នាក់ឈប់ចាំជាស្រាចហើយបានមកស្ទាក់ខាងមុខយកដែកវាយទៅលើជនរងគ្រោះចំក្បាលបណ្តាលអោយបែកហូឈាមរួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានស្រែកអោយគេឯងជួយតែគ្មានអ្នកជួយ បន្ទាប់មកជនរងគ្រោះក៏បានទៅមន្ទីរពេទ្យដោយខ្លួនឯង។
មួយសន្ទុះក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុនិងបានត្រឹមតែផ្សប់ផ្សាយតាមវិទ្យុទាក់ទង។ គួបញ្ជាក់ថានៅក្នុងមូលដ្ឋានខណ្ឌដង្កោតែងតែកើតឡើងបទល្មើស លួច ឆក់ ប្លន់ តែមិនដែលសមត្ថកិច្ចបង្ក្រាប់បានសោះ។ ដូចនេះប្រជាពលរដ្ឋបានសូមណូពរដល់លោក ជឹមសុីថា អធិការនគរបាលខណ្ឌដង្កោមេត្តាពង្រឹងមន្ត្រីក្រោមឱវាតអោយល្បាតក្នុងមូលដ្ឋានផងបើនៅតែបែនេះប្រជាពលរដ្ឋច្បាច់ជាលែងហ៊ានចេញពីផ្ទះហើយព្រោះបទល្មើសបែបនេះសម្បីតែពេលថ្ងៃក៏ជនសង្ស័យហ៊ានប្លន់ដែរនោះ៕សិរសា