ស្ត្រី​ម្នាក់​លោត​ពី​លើ​ខុន​ដូ​ស្លាប់​សង្ស័យ​មាន​វិបត្តិ​គ្រួសារ​

0
242

 

 

 

 

 

 

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​សម្លាប់​ខ្លួន​ចោល​ប្តី​សង្ស័យ​មាន​វិបត្តិ​គ្រួសារ​ ខណៈ​ដែល​មក​ពី​កម្មវិធី​ផឹកសុី​ជាមួយ​មិត្ត​ភ័ក្តិ​វិញ​លោត​ពី​លើ​ខុន​ដូ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ០១:៣០នាទីយប់​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៩ខែមេសា ឆ្នាំ ២០១៧នៅខុនដូ​លេខ ០៧.០៩បុរី​សែន​សុខ​ ផ្លូវលេខ ៥៩៨ ក្រុមទី ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុន ។
សាក​សពត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ យីម.យាង ភេទ ស្រី អាយុ ៣៦ឆ្នាំ មុខរបរ អាជីវករទីលំនៅខុនដូរកើតេហតុខាងលើ។
តាម​ប្រភព​ព័ត៌មាន​ពី​ប្តី​របស់​ស្រ្តី​រងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុជនរងគ្រោះ
និងខ្លួន​(ស្វាមី)បាននាំគ្នាទៅហូបបាយនិងផឹកស៊ីនៅផ្ទះមិត្តភក្ត្រ័នៅបុរីប៉េង.ហួត។​ បន្ទាប់មកក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេនៅហាងសំរិទ្ឋពេជ្រ រួចច្រៀងចប់ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ចំណែកជនរងគ្រោះនិងខ្លួន(ស្វាមី)ក៏បើករថយន្តមកផ្ទះពេលមកដល់ផ្ទះជនរគ្រោះរៀបចំបត់ខោអាវ។​ដោយ​ឡែក​ខ្លួន​កំពុងរៀបចំម្ហូបដែលនៅសល់ទុក។ពេលនោះជនរងគ្រោះបានបើកទ្វារចេញទៅវ៉េរ៉ង់ដាខាងមុខលោតចុះមកក្រោមណ្តាលអោយស្លាប់តែម្តង។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ធ្វើ​កោសល្យវិច័យ​។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​អោយ​ដឹង​បន្ថែម​ទៀត​ថា​ សាក​សព​ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​លោត​ពី​លើ​ខុន​ដូ​ពិត​ប្រាកដ​មែន​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបានស្វាមីនិងក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here