ឡប់ទេដឹង ចាប់បងស្រីបង្កើតរំលោភ សមត្ថកិច្ចចាប់ខ្លួនឆ្លើយថា មិនបានរំលោភទេ

ប៉ោយប៉ែត៖ បុរសពោះម៉ាយម្នាក់ឈ្មោះ គង់ សំអេន អាយុ២៩ឆ្នាំ  រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៧ បន្ទាប់ពីចាបើបងស្រីបង្កើត ឈ្មោះគ. ស.អ.អាយុ៣៣ឆ្នាំ រំលោភសេពសន្ធវៈពេលម្ដាយ/បងប្អូនរវល់ទៅលេងស្រុកកំណើត​នៅរដូវចូលឆ្នាំប្រពៃណីខ្មែរអស់។

សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បុរសពោះម៉ាយខាងលើ ដែលត្រូវជាប្អូនបង្កើតស្ត្រីរងគ្រោះបានចាប់សេពសន្ធវៈ​ទៅលើបងស្រីរបស់ខ្លួនស្របពេលដែលម្ដាយ /បងប្អូនមិននៅផ្ទះទៅលេងស្រុក​កំណើតអស់នារដូវបុណ្យចូលឆ្នាំ តែមិនបានសម្រេច ។

ក្រោយពីការចាប់ខ្លួនសួរនាំ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យខាងលើបានឆ្លើយថា ខ្លួនមិនបានប្រព្រឹត្តដួចដែលចោទប្រកាន់នោះឡើយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *