ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​ចាប់​ឃាត់​ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​

 

 

 

 

ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​ចាប់​ឃាត់​ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខណៈដែល​កម្លាំង​នគរបាល​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១៥:៣០នាទី​រសៀល​ថ្ងៃទី​១៩ខែ​មេសាឆ្នាំ​២០១៧​ស្ថិត​នៅ​ចំណុចក្រុម៨ ភូមិខ្ទរ សង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
1. ក្រាមពណ៌សថ្លាចំនួន២០កញ្ចប់តូច និង​ ០១កញ្ចប់ធំ សង្ស័យជាថ្នាំញៀន
2. ប្រាក់រៀលចំនួន២០៨៥០០៛ និងប្រាក់ដុល្លារចំនួន 7$
3. ម៉ូតូមួយគ្រឿងម៉ាក វេវ(wave) ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ចាម 1B-0040
4. ទូរសព្ទដៃចំនួន១ ម៉ាក NOKIA ចុចពិល ពណ៌ខ្មៅ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នូវ​អធិការ​ខណ្ឌ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *