ដឹង​ថា​យុទ្ធនាការ​បង្ក្រាប​ប្រឆាំង​គ្រឿងញៀន​ហើយ​ នូវ​តែ​ប្រព្រឹត្ត​ទៀត​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​

 

 

 

 

 
ខេត្តកណ្ដាល​៖​ ជន​សង្ស័យ​ចំនួន​២នាក់ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អរិយក្សត្រ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​កម្លាំង​នគរបាល​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កុំឲ្យ​កើត​មាន​អសន្តិសុខ​សង្គម​។ហេតុការណ៍​នេះ​បាន​ធ្វើ​ការ​ពី​វេលាម៉ោង​២៣:៥០នាទី​យប់​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ចំណុចមុខ​ ដេប៉ូ​ប្រេងតេលា កំពង់ចំលង​ ភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​៖
១-ឈ្មោះ សេង​ ពិសី​ ភេទ​ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ទីលំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​និង​២-ឈ្មោះ ណូ​ សង្ហារ​ ភេទ ប្រុស អាយុ ២៧​ ឆ្នាំ​ជនជាតិខ្មែរមុខរបរ​ចុងភៅទីលំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ​ស្រុកខ្សាច់កណ្តាល។
វត្ថុតាងចាប់យក៖
១-ម្សៅក្រាម សថ្លាសង្ស័យសារធាតុញៀនចំនួន០២​ កញ្ចប់តូច
២-​ម៉ូតូ​វ៉េវ​ អាល់ហ្វា​ ចំនួន​០១​គ្រឿង
៣-ក្រដាសកញ្ចប់បារី​ចំនួន​ ០២កំណាត់
៤-ប្រាក់រៀល​៥០០រៀល
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​អរិយក្សត្រ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ ជិះម៉ូតូ​ល្បាតដើម្បីតាមដានមើលមុខសញ្ញានិង​ការ​ពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កុំឲ្យ​កើត​មាន​អសន្តិសុខ​សង្គម​នៅ​ក្នុង​មូលដ្ឋាន​ព្រម​ទាំង​កំណត់បានមុខសញ្ញាក៏​ប្រទះឃើញ​ជន​សង្ស័យ​ចំនួន​២នាក់​ដោយ​មាន​ការ​សង្ស័យ​ឃាត់ឆែកឆេរកឃើញម្សៅក្រាមសថ្លាចំនួន០២​កញ្ចប់តូច
ហើយក៏បានឃាត់ខ្លួនបន្តចាត់ការតាមនីតិវិធី។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នូវ​អធិការ​ស្រុក​ល្វា​ឯម​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *