រថយន្ត MBW ជនបរទេស៣នាក់បើកលឿនបុកម៉ូតរងរបួសធ្ងន់២នាក់ ហើយ​បើក​រត់ទាំងបែកធុងទឹករហូតទាល់តែឆេះនៅលើស្ពានជ្រោយចង្វារ

0
284

 

img_4048 img_4049ភ្នំពេញ : ជនជាតិបរទេស៣នាក់ ធ្វើដំណើរដោយរថយន្តម៉ាក BMW ស៊េរីទំនើប បានបើកបរយ៉ាងលឿន ទំនងជាស្រវឹង រ៉េពេញផ្លូវទៅបុកជាមួយម៉ូតូបុរស២នាក់ទាំងកំរោល បណ្តាលអោយរងរបួសធ្ងន់ ហើយរថយន្តបង្ករដែលបើកបរដោយជនបរទេស ព្យាយាមរត់គេទាំងរថយន្តបែកធុងទឹកកំដៅ រហូតដល់លើស្ពានជ្រោយចង្វារ ទើបរថយន្តហុយផ្សែងបង្កទៅជាអណ្តាតភ្លើងឆេះឡើងសន្ធោរសន្ធៅ តែមិនបណ្តាលអោយជនបរទេសទាំង៣នាក់គ្រោះថ្នាក់នោះទេ ។
ហេតុភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង ១២ និង៥០នាទីយប់ថ្ងៃទីឈាន ៥ វិច្ឆិការ ២០១៦ នៅតាមបណ្តោយផ្លូវ៤៧ ខាងជើងវត្តភ្នំ មុខមន្ទីរពេទ្យកេតុមាលា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានបើករត់ រហូតដល់លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារត្រើយខាងកើតទើបរថយន្តឈប់។
យោងតាមក្រុមអ្នកសារពត៍មានយើងដែលឃើញហេតុការណ៍ផ្ទាល់ បានឲដឹងថា នៅមុនពេលកើតហេតុ គឺមានករណីរថយន្តបុកឡើងរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារ ទើបក្រ្មុមអ្នកយកពត៍មានយើងបានធ្វើដំណើរចេញទៅយករឿងនោះ ខណៈដែលធ្វើដំណើរតាមផ្លូវមកដល់ផ្លូវ ៤៧ ខាងជើងវត្តភ្នំ មុខមន្ទីរពេទ្យកេតុមាលា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក BMW ពាក់ស្លាកលេខ 2AK-5772 បើកបរដោយជនបរទេសម្នាក់ រួមដំណើរ២នាក់ទៀត តាមបណ្តោយផ្លូវ ៤៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនមួយយ៉ាងលឿនហើយរ៉េ ខណៈនោះក៏មានស្ត្រីម្នាក់ដើរឆ្លងផ្លូវពីលិចទៅកើត ជាហេតុធ្វើរថយន្តកំពុងតែលឿន ប៊ួងចង្កូតគេច ពីស្ត្រីនោះ បណ្តាលអោយជ្រុលទៅបុកម៉ូតូបុរស២នាក់ទាំងកំរោលលាន់ដូចរន្ទះហោះធ្លាក់មកលើថ្នល់រងរបួសធ្ងន់បាត់មាត់បាត់កតែម្តង។ ហើយរថយន្តបានរឺយ៉ែរថយក្រោយរួចបើករត់ ទាំងបែកកង់មុខខាងឆ្វេង ដាច់កាងមុខ និងបែកធុងទឹកកំដៅ។ ពេលឃើញដូច្នេះ អ្នកយកពត៍មានបានជិះម៉ូតូតាមពីក្រោយផងនិងបានបោះដៃប្រាប់តាមវិទ្យុទាក់ទៅសមត្ថកិច្ចអោយជួយស្ទាក់ ទៅតាមរថយន្តដែលកំពុងបើករត់ តែរថយន្តនៅតែព្យាយាមរត់ ទាំងភ័យ រហូតដល់ចំណុចលើស្ពានជ្រោយចង្វារ ខាងកើត ទើបរថយន្ត កុបប៉េ ម៉ាស៊ីនទៅលែងរួចហើយភ្លាមនោះជនបរទេស ទាំង៣នាក់បានចេញពីរថយន្តគេចខ្លួនបាត់ម្នាក់ជាអ្នកបើករថយន្ត ហើយ២នាក់ទៀតឃាត់បាន។
ក្រោយពីឃាត់បានហើយ មួយសន្ទុះក៏មានផ្សែងធំក្លិនឈ្ងៀម ស្រាប់តែលេចចេញមានអណ្តាតភ្លើងឆេះឡើងបន្តិចម្តងរហូតសន្ធោរសន្ធៅតែម្តង ទើបមានសមត្ថកិច្ចប៉ូលីសជ្រោយចង្វារម្នាក់ ព្រះនាម 15 Z យកបំពង់ពន្លត់មកបាញ់តែមិនបានរលត់ ក៏បានសុំជំនួយពីរថយន្តពន្លត់ ។ក៏មានរថយន្ត២គ្រឿងចេញមកជួយ ទី១របស់ខណ្ឌជ្រោយចង្វារ និងមួយគ្រឿងទៀតខណ្ឌដូនពេញ មកបាញ់ទើបរលត់ទៅវិញ១០០ភាគរយ ក្នុងហេតុការនេះគេឃើញមានវត្តមានលោកអធិការនគរបាលខណ្ឌដូនពេញ ជួយអន្តរាគមន៍ផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកវាស់វែងម៉ូតូនៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនបរទេស២នាក់ ព្រមទាំងស្ទួតយករថយន្តដែលបង្ករបន្ទាប់ពីឆេះខ្ទេចយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ ៕សិរសា

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here