
ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំង ការិយ៉ាល័យគ្រឿងញៀនក្រុងបានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយកន្លែងនៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប ជាលទ្ធផល ឃាត់ខ្លួនមនុស្ស១នាក់ក្នុងនោះដកហូតគ្រឿងញៀនចំនួន៨៨កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះសិន ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដស្នាក់នៅមិនពិតបាកដ ។
តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញម្នាក់បានអោយដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងដោយកម្លាំងខណ្ឌសហការ ការិយ៉ាល័យគ្រឿងញៀនក្រុង និងដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន១នាក់និងវត្ថុតាងថ្នាំញៀនចំនួន៨៨កញ្ចប់តូច,រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។
បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕សារ៉េត