បងថ្លៃចាប់រំលោភប្អូនថ្លៃស្រីអាយុ១១ឆ្នាំបានសម្រេច នគរបាលចាប់ដាក់ខ្នោះ

ខេត្តកំពង់ស្ពឺ​៖ សមត្ថកិច្ច​បានចាប់ខ្លួនបុរស​ម្នាក់ ក្រោយ​ពេលធ្វើ​សកម្មភាព​ចាប់រំលោភ​ប្អូនថ្លៃ​របស់ខ្លួន​បានសម្រេច កាលពី​រសៀល ថ្ងៃទី​២០ មេសា ក្នុងភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

​ជនសង្ស័យ​ឈ្មោះ យឹម ទន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម​.​គ​.​ន អាយុ​១១​ឆ្នាំ រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​

បើតាម​សម្ដី​ម្ដាយ​ជនរងគ្រោះ បាន​រៀបរាប់ថា ពេលដែល​គាត់​មកពី​លក់ដូរ​វិញ ឃើញ​កូនស្រី​មាន​សភាព​ខុសធម្មតា ហើយក៏​ជជីក​សួរ​កូនស្រី ទើប​បែកការ ក៏​នាំ​កូនស្រី​ទៅ​មន្ទីរពេទ្យ​ពិនិត្យ និង​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ចាត់ការ​តាម​នីតិវិធី​​៕​សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *