





ភ្នំពេញ៖អគ្គិសភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ខណៈដែលព្រះសង្ឃដុតទាននៅមុខព្រះពុទ្ធបដិមាដួលរលំទៅលើកំរាលព្រុំ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧:០៥នាទីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៧ស្ថិតនៅក្នុងវត្តសន្សំកុសល តាមបណ្តោយផ្លូវលេខ33បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់បានអោយដឹងថា នៅមុនពេលកើតហេតុមានព្រះសង្ឃមួយអង្គលោកបានអុជទាននៅមុនព្រះពុទ្ធបដិមាតាមប្រពៃណីខ្មែរដូចសព្វដង។បន្ទាប់មកទាននោះឆេះរហូតដួលរលំទៅលើកំរាលព្រុំបណ្តាលឲ្យឆាបឆេះរៀលដាលឆេះសំភារះដែលនៅក្បែរកន្លែងកើតហេតុនោះយ៉ាងសន្ធោសន្ធៅផ្អើលដល់ព្រះសង្ឃនៅក្នុងវត្តនិមន្តរត់ជាន់ជើងគ្នាមកពន្លត់តែមិនរលត់ក៏រាយការណ៍ទៅនគរបាលប៉ុស្ដិ៍មូលដ្ឋានជួយអន្តរាគមន៍។នៅពេលនោះគេឃើញកម្លាំងនគរបាលខណ្ឌសហការជាមួយនគរបាលអគ្គិសភ័យបើករថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងបាញ់។
តាមប្រភពដដែលបានបន្តទៀតថា អគ្គីភ័យនេះបានប្រើទឹកអស់ចំនួន២រថយន្តថែមទាំងរលត់ទៅវិញនៅម៉ោង០៧:៤០នាទីព្រឹកថ្ងៃដដែរ៕សារ៉េត