ជនសង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​រក្សា​ទុក​សារធាតុ​ញៀន​

0
191

 

 

 

 

 

 

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​ខណៈ​ដែល​រក្សា​ទុក​សារធាតុ​ញៀន​នូវ​ក្នុង​ខ្លួន​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២២ខែ​មេសាឆ្នាំ​២០១៧​វេលា​ម៉ោង៨និង៤០នាទីយប់​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​នៅចំនុចមុខក្លឹប មីតណាយ​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​៖ទី១មានឈ្មោះ ពេជ សម្បត្តិ ភេទប្រុសភេទប្រុសអាយុ២២ ឆ្នាំ មុខរបរកម្មកររោងចក្រនិង​ទី២ឈ្មោះ ទូច វណ្ណា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរកម្មកររោងចក្រ ទាំង២នាក់ស្នាក់នៅបន្ទប់ជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ម្នាក់​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលឃាត់ខ្លួនជនសង្ស័ទាំង២នាក់ខាងលើកម្លាំង​នគរបាល​ផ្នែកព្រហ្មទ័ណ្ឌនិងផ្នែកអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើង​ ខណៈ​នោះ​កម្លាំងជិះទៅដល់ចំណុចមុខក្លឹប មិតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក៏បានជួបនិងជនសង្ស័យកំពុងតែឈរ ដោយមានការសង្ស័យកម្លាំងយើងបានធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់តូចនៅក្នុងហោប៉ៅខាងមុខផ្នែកខាងស្តាំរបស់ឈ្មោះ ពេជ សម្បត្តិ ។​បន្ទាប់​មកបានធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពុងសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្តតាមនិតិវិធី៕សារ៉េត​

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here