



ភ្នំពេញ៖ បុរសជាកម្មកររោងចក្រម្នាក់ដោយសារតែមានការហត់នឿយខ្លាំងពេកក៏បានដួលសន្លប់បាត់បង់ស្មារតីខណះដើរទៅបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៧ នៅរោងចក្រយីហោ កៃតាក់ វ៉ានលីន អឺភែរិល ភូមិព្រៃព្រីងត្បូងសង្កាត់ ចោមចៅ ខណ្ឌពោធ៌ិសែនជ័យ ភ្នំពេញ។
ជនរងគ្រោះឈ្មោះ ចក់ នាង ភេទប្រុស អាយុ24ឆ្នាំ មុខរបរកម្មកររោងចក្រខាងលើ។
តាមប្រភពពត៌មានពីកើតកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចូលមកបំពេញការងារធម្មតាក្រោយមកជនរងគ្រោះក៏បានដើរចេញមកបន្ទប់ទឹកពេលមកដល់ច្រកចេញស្រាប់តែដូលសន្លប់បាត់បង់ស្មារតីតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមកម្មករហៅរថយន្តសង្គ្រោះបន្ទាប់៧១១ដើម្បីមកដឹកយកទៅមន្ទីរពេទ្យព្រះកុសមះ។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុព្រមទាំងទំនាក់ទំនងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕សារ៉េត