ឃើញកូនប្រុសស្រីលង់ ហែលទៅជួយកូនស្រីរួចសេចក្តីស្លាប់ ពេលទៅជួយកូនប្រុុសបែជាលង់ស្លាប់ទាំងពី

 ខេត្តកំពង់ចាម៖ឪពុកនិងកូនប្រុសស្រី៣នាក់  បានលង់ទឹកទន្លេមេគង្គស្លាប់យ៉ាងអណោច​អាធ័ម​ខណៈឪពុកមុនលង់ស្លាប់ជាមួយកូនប្រុសបងបានព្យាយាម​ជួយសង្រ្គោះកូនស្រីប្អូនឲ្យរួចជីវិត។ ហេតុការនេះកើតឡើងនៅវេលាម៉ោង ១ៈ២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមាត់ទន្លេមេគង្គចុងកោះកណ្តាលទល់មុខភូមិសំបួរមាស(ខ) ឃុំពាមជីកងស្រុកកងមាស ខេត្តកំពង់ចាម។ លោកវរៈសេនីយ៍ ជា ជួន អធិការនគរបាលស្រុកកងមាសបានឲ្យដឹងថា មានករណីលង់ទឹកបណ្តាលអោយស្លាប់ចំនួន2នាក់ជាឪពុកនិងកូន 1-ឈ្មោះ ទូច ស៊ុនណេង ភេទប្រុស អាយុ 42 ឆ្នាំ 2-ឈ្មោះ សាន សុវណ្ណារ៉ុងភេទប្រុស អាយុ8ឆ្នាំមានទីលំនៅភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស។

Leave a Reply

Your email address will not be published. Required fields are marked *