កុមារ​ ​៨​នាក់ ពុល​នំ​កញ្ចប់ ម៉ាក លី​លី នៅខេត្តពោធិសាត់

ពោធិសាត់​៖ កាលពី​វេលា​ម៉ោង​៦យប់ ថ្ងៃទី​២៤ មេសា ឆ្នាំ២០១៧ មាន​កុមារ​ចំនួន​៨​នាក់ រស់នៅ​ភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រា ស្រុក​វាលវែង បាន​ពុល​នំ​កញ្ចប់ ម៉ាក លី​លី ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប៉ុស្តិ​សុខភាព​អន្លង់​រា បន្ទាប់ពីកុមារទាំងនោះទិញហូប ។​
​ជនរងគ្រោះ​ទាំង​៨​នាក់ មានឈ្មោះ ១ ណា​រ៉ា ម្លឹះ​ឡា ភេទ ស្រី​អាយុ​៣៤​ឆ្នាំ​  ២ សយ  ស្រី​គីម ភេទ​ស្រី អាយុ​៣​ឆ្នាំ​ ៣ សយ រាជ​សី ភេទ​ប្រុស អាយុ​១១​ឆ្នាំ​  ៤  សយ កក្កដា ភេទ​ប្រុស អាយុ ៩​ឆ្នាំ​  ៥ ពេជ្រ ណូ​ណា ភេទ​ស្រី អាយុ​១​ឆ្នាំ​ ៦ ពេជ្រ  ណូ​សា​ភេទ​ស្រី​៦​ឆ្នាំ​ ៧ រុំ ភារ​ក្ស ភេទ​ប្រុស អាយុ​៤​ឆ្នាំ​ និង​៨ ភា​ជ រ៉ាត់ អាយុ​៤៣​ឆ្នាំ​ ។​
​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​​ព្យាបាល​នៅ​ប៉ុស្តិ​សុខភាព​អន្លង់​រា​ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវករណីនេះនៅឡើយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *