នគរបាល​ថៃជួយសង្រ្គោះពលករខ្មែរ៦៥នាក់ ដែលត្រូវមេខ្យល់បង្ខាំង​ទុកក្នុងអាគារ២ជាន់ ក្នុងផ្សារឥណ្ឌូចិន

 

 

 

 

 

 

 

ថៃ​៖​តាម​សេចក្តី​រាយការណ៍​កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៧កន្លងទៅ កម្លាំងយោធាថៃអង្គភាពលេខ១២ សហការជាមួយតម្រួងក្លងលឹក ខេត្តស្រះកែវ បានឲ្យដឹងថា: មានពលករខ្មែរជាច្រើននាក់ ត្រូវបានគេបង្ខាំង​ទុកក្នុងបន្ទប់នៃអាគារពាណិជ្ជ២ជាន់ បរិវេណផ្សាររោងគ្លឿ ផ្សារជាយដែន ស្រុកអារញ្ញ..ទើបនាំកម្លាំងចុះទៅកន្លែងកើតហេតុ ព្រមទាំងប្រើឧប្បករណ៍គាស់ទ្វារខាងក្រោយអាគារ ធ្វើឲ្យភ្ញាក់ផ្អើលនៅពេលដែលឃើញមានពលករខ្មែរ ប្រុស-ស្រីរួមទាំងក្មេងៗអង្គុយបញ្រ្ចៀតគ្នា ណែនណាន់តាន់តាប់ ទាំងជាន់លើនឹងជាន់ក្រោម សរុបចំនួន៦៥នាក់ ត្រួតពិនិត្យ​សុទ្ធ​តែគ្មានឯកសារធ្វើដំណើរ​និង​ស្ថិតក្នុងសភាពហេវហត់ ។ក្រោយការត្រួតពិនិត្យទើបដឹងថា: ទាំងអស់គ្នាលបលួចទៅធ្វើការនៅក្រុងបាងកក នឹងខេត្តសម្ទ្រប្រាកាន ដោយមានមេខ្យល់ជនជាតិខ្មែរនៅប៉ោយប៉ែត ជាអ្នកទាក់ទងនឹងឲ្យលបលួចចូលមកប្រទេសថៃ តាមច្រករបៀង។បន្ទាប់មកឲ្យស្នាក់បណ្ដោះអាសន្ននៅអាគារខាងលើ.តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ដោយយកថ្លៃឈ្នួលនាំផ្លូវក្នុងម្នាក់ៗពី២០០០-២៥០០បាត នឹងប្រាប់ថា: ឲ្យរង់ចាំសិនបន្តិចទៀតនឹងមានរថយន្តមកទទួល ទៅធ្វើការ​។ប៉ុន្តែរង់ចាំរយះពេលជាង៣ថ្ងៃហើយ នៅតែមិនមានរថយន្តមកទទួលនោះឡើយ។​ក្រោយ​មក​នគរបាល​បាននាំខ្លួនពលករទាំងអស់ ទៅឲ្យនគបាលអន្តោប្រវេសន៍ខេត្តស្រះកែវ យកទៅសួរនាំដើម្បីបណ្ដេញទៅប្រទេសវិញ​ ព្រមទាំងតាមចាប់ខ្លួនមេខ្យល់ ដោយសណ្ឋានថា: ជាក្រុមជួញដូរមន្ស្ស ជនជាតិកម្ពុជា ដែលលបលួចចូលមករកសុីនៅផ្សាររោងគ្លឿ ប្រញ៉ាប់ទាក់ទងទៅនគបាលអន្តោប្រវេសន៍កម្ពុជា ប្រចាំច្រកប៉ោយប៉ែតឲ្យជួយតាមចាប់មកកាត់ទោសតាមច្បាប់ជាប្រញ៉ាប់ ។ក្រោយសួរនាំសមត្ថកិច្ចបានឲ្យដឹងថា: អាគារខាងលើគឺមានពលរដ្ឋកម្ពុជាជាអ្នកជួលដើម្បីលក់ដូរ តែនៅមិនទាន់ឃើញមានលក់អ្វីនោះទេ បិទទ្វារខាងមុខរហូត ទើបសមត្ថកិច្ចត្រៀមកោះហៅម្ចាស់អាគារ ដែលជាអ្នកជួលឪ្យមកសួរនាមថាៈអ្នកមកជួលជាអ្នកណា ដើម្បីនាំខ្លួនមកដំណើរក្ដីតាមច្បាប់៕​សារ៉េត​

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *