ភ្លៀង​មួយ​មេ​រន្ទះបាញ់ងាប់គោ២ក្បាលនិងស្ដ្រីម្នាក់នៅស្រុករលាប្អៀខេត្ត​កំពង់​ឆ្នាំង​

 

 

 

 

 

 

(កំពង់ឆ្នាំង)៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ខែ​មេសា​ឆ្នាំ​២០១៧​មាន​ភ្ញៀង​មួយ​មេ​លាយ​ឡំ​ដោយ​ខ្យល់រន្ទះបាញ់​ធ្វើឲ្យមនុស្សម្នាក់ស្លាប់និងគោចំនួន២ក្បាលងាប់យ៉ាងរណូករណែលនៅកណ្ដាលវាលស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:៣០នាទី ថ្ងៃទី២៥​ខែមេសាឆ្នាំ​២០១៧នៅវាលស្រែក្រោយ ភូមិពពាលពក ឃុំគោកបន្ទាយស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​រលាប្អៀរ​ម្នាក់​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ស្ត្រី​រងគ្រោះ​បាន​ដឹក​គោ​ទៅ​ឃ្វាល​ឯ​វាល​ស្រែ​។បន្ទាប់​មក​ក៏​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយ​ឡំ​ដោយ​ខ្យល់រន្ទះបាញ់​ចំ​ស្រ្តី​រងគ្រោះ​ស្លាប់​និង​សត្វ​គោ​ងាប់​រណូករណែលនៅ​កណ្ដាល​វាល​ស្រែ​។
ក្រោយ​ពី​មាន​ការ​ភ្លៀង​ធ្លាក់​រួច​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ព្រម​ទាំង​ប្រគល់​សាកសព​ជន​រងគ្រោះ​អោយ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *