


ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនស្ទើរទប់ស្មារតីខ្លួនឯងលែងបានគេចពីម៉ូតូខាងមុខបួងចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តក្រឡាប់ផ្ងារជើង។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីបេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃ២៦ខែមេសាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រួស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពញ2W 3598 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅកើតទៅលិចខណះមកដល់ំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតហើយរថយន្តក្រឡាប់ផ្ងារជើងតែម្តងតែសំណាងល្អម្ចាស់រងរបួសស្រាល។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានអោយដឹងថាមុនពេលកើតហេតុរួបគាត់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីកើតទៅលិចណះមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿងទើបជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង។
ក្រោយពីកើតហេតុម្ចាស់រថយន្តបានខលហៅបងប្អូនមកទទួលហើយឡើងរថយន្តមួយគ្រឿងទៀតទៅបាត់។ដោយឡែករថយន្តបានទុកចោលមិនមានឃើញវត្តមានសមត្ថកិច្ចមកដល់ចំណុចកើតហេតុនោះឡើយ៕សារ៉េត