ម៉ូតូ​នឹង​រថយន្ត​បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​៣នាក់​​នៅ​ខេត្តព្រះសីហនុ​

img_4270img_4263img_4264

ខេត្តព្រះសីហនុ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងរថយន្តបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៦ វេលាម៉ោង១៨៖១០នាទីល្ងាចស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ នៅចំណុចមុខផ្សារវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី ហឺន ភេទប្រុស អាយុ២៥ឆ្នាំ មុខកម្មកររោងចក្រកាប់គោ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់ទៀត១-ឈ្មោះ សាន ស្រីលីន ភេទស្រី អាយុ ១៨ ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ២-ឈ្មោះ ខឿន សារ៉េត ភេទស្រី អាយុ៥៥ឆ្នាំមុខរបរមេផ្ទះមានទីលំនៅដូចអ្នកទី១រងរបួសធ្ងន់ ។ ចំណែកឯអ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់ឈ្មោះនោះទេបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តម៉ាកតូយ៉ូតាកាមារីពណ៌ឈាមជ្រូកពាក់ផ្លាកលេខខ៨១២៧ភព២។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញទៅខេត្តព្រះសីហនុ) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូូ០១គ្រឿងម៉ាកស្កូបពី ពណ៌ខៀវ គ្មានផ្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ទាំង៣នាក់។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញនិងមន្ទីរពេទ្យខេត្តដែលនៅជិតកន្លែងកើតហេតុ។ ចំណែកឯម៉ូតូនឹងរថយន្តត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់យកទៅរក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *