កម្លាំង​នគរបាល​ខណ្ឌពោធិ៍​សែនជ័យ​ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបង្កជម្លោះក្នុងក្លឹប ចេញមកក្រៅបើករថយន្តតាមដេញវាយ

 

 

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌពោធិ៍​សែនជ័យ​ធ្វើការឃាត់ខ្លួនបន្ទាប់បង្កជម្លោះនៅក្នុងក្លឹបហើយពេលចេញមកវិញបើករថយន្តស៊េរីទំនើបម៉ាក TUNDRA ដេញតាមវាយកៀរនិងគប់ដុំថ្មវាយរហូតជិតដល់ផ្ទះរងគ្រោះតែជនរងគ្រោះបានរត់ចោលម៉ូតូ ហើយជនសង្ស័យបានលើកម៉ូតូដាក់រថយន្ត រួចយកទៅដុតកម្ទេចចោល។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ​២០១៧ នៅក្នុងផ្សារឯករាជ្យ១​ ស្ថិតក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ខណ្ឌពោធិ៍​សែនជ័យ​បានអោយដឹងថាជនសង្ស័យ មុត រដ្ធា អាយុ៣២ឆ្នាំ មានមុខរបរគួកជេរឡាន ស្នាក់នៅផ្ទះជួលបុរីពិភពថ្មី កំបូល តែបច្ចុប្បន្ន រើមកនៅភូមិត្រពាំងថ្លឹង ស្រុកកំណើត ភូមិអូរតាកាំ៣ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង​។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ Duke យ៉ាល់ យ៉ារ៉ា ហៅខួច ភេទប្រុសអាយុ ២៤ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ចំពោះម៉ូតូដែលខូចខាតម៉ាង Duke ខូតខាតទាំងស្រុងមើលលែងយល់សល់តែគ្រោងឆ្អឹង ។
តាម​ប្រភព​ដដែល​បានអោយដឹងទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានចូលទៅផឹកស៊ីរាំកម្សាន្តនៅក្នុងក្លឹបស្ពាយឌឺ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ក្រោយមកជនសង្ស័យបានសម្លឹងមុខជនរងគ្រោះក្នុងន័យបង្ករឿងតែជនរងគ្រោះមិនបានតបតវិញទេ រួចជនរងគ្រោះនិងមិត្តភក្តិ បានចេញពីក្លឹបគោលបំណងត្រឡប់ទៅផ្ទះ នៅពេលនោះក៏ស្រាប់តែក្រុមជនសង្ស័យឃើញជនរងគ្រោះចេញ ក្រុមជនសង្ស័យបានចេញមកតាមដែរ ដោយបើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៍ខ្មៅមិនមាន្លាកលេខ​ រួមជាមួយម៉ូតូ២ទៅ៣គ្រឿងទៀតតាមបុកជនរងគ្រោះ ហើយជនរងគ្រោះភ័យពេកបានផ្តួលម៉ូតូរត់គេចខ្លួន។ចំណែកក្រុមជនសង្ស័យក៏ជិះហួសទៅមុខ បន្ទាប់មកជនរងគ្រោះបានដើរទៅលើកម៉ូតូជិះបន្តទៅមុខទៀត តែត្រូវក្រុមជនសង្ស័យតាមបុកបន្តទៀតពេលនោះជនរងគ្រោះបានផ្តួលម៉ូតូចោលម្តងទៀតរួចរត់គេចខ្លួន នៅពេលជនរងគ្រោះរត់ជាលើកចុងក្រោយ ស្រាប់តែក្រុមពួកជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះ ដាក់លើរថយន្តរួចក៏យកទៅដុតចោលនៅចំណុចផ្លូវចូលទៅផ្ទះជួលដំបូលខៀវ រហូតដល់ម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី២៧ ខែមេសា ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ធាបាលចោមចៅ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកអធិការ យឹម សារ៉ាន់ បានចាត់កំលាំងធ្វើស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោងខាងលើក៏ឃាត់បានជនសង្ស័យតែម្តង និងបានបន្តការឆែកឆេរទៅដល់បន្ទប់ជួលរបស់ជនសង្ស័យ ដែលស្ថិតនៅក្នុងបុរីពិភពថ្មីកំបូល ក្រែងរកឃើញរបស់អ្វីពាក់ព័ន្ធនិងបទល្មើសផ្សេងទៀតក៏ឆែកឆេរមិនឃើញមានអ្វីជាសំគាល់​កម្លាំង​នគរបាល​បាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍​នគរបាលចោមចៅដើម្បីសាកសួរនិងកសាងសុំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *