ជិះម៉ូតតូ​លឿនជ្រុលបុករថយន្តកូរូឡា​បណ្តាលអោយរងរបួសធ្ងន់ស្រាល​ត្រូវ​រថយន្ត​ដឹក​ទៅ​មន្ទីរពេទ្យ​

 

 

 

 

ភ្នំពេញ៖​ បុរស២នាក់បានរងរបួសធ្ងន់ស្រាល​ខណៈ​ដែល​ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលបុករថយន្តពេញទំហឹង​ បណ្តាលអោយរងការខូចខាត​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧​ ខែមេសាឆ្នាំ២០១៧​នៅចំណុចកើតហេតុស្តុបណានជីង​ តាមបណ្តោយផ្លូវលេខ១៦៩​កែងនិងផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងើតហេតុបានអោយដឹងថា​ នៅមុនពេលកើតគេបានឃើញរថយន្តម៉ាកកូរូលា​ ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AN 5334 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៩​ ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់កន្លែងកើតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកSL​ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1X 9333​ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាហើយបានទាញចង្កូតបំណងទៅតាមបណ្តោយផ្លូវកម្ពុជាក្រោមក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសទាំង២នាក់ចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ៧មករារងចាំដោះស្រាយពេលក្រោយ៕សិរសា​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *