ភ្នំពេញ៖ មនុស្សប្រុសស្រីមួយហ្វូងរត់ជាន់ជើងគ្នា តែសំណាងអាក្រក់មនុស្សចំនួន៤នាក់ត្រូវបានរងរបួសធ្ងន់ស្រាលដោយសារតែបុរសជនជាតិចិនម្នាក់បើករថយន្តឡិចសុីសRX330ទាំងស្ថានភាពស្រវឹងបានបុករះម៉ូតូនិងតូបលក់បន្លែងរួមទាំងសាច់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧ នៅផ្សាព្រៃទា ភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទី១ឈ្មោះអំ ជ្រេង ភេទស្រីអាយុ ៣៨ ឆ្នាំមុខរបរលក់ត្រី ស្នាក់នៅភូមិកើតហេតុ ទី២ឈ្មោះ
វ៉ាន់ថា ស្រីមុំ ភេទស្រីអាយុ ២៨ ឆ្នាំ មុខរបលក់បន្លែ ស្នាក់នៅជិតកន្លែងកើតហេតុ ទី៣ឈ្មោះអៀងស្រីកែវ ភេទស្រីអាយុ៣០ ឆ្នាំ មុខរបលក់បន្លែ ស្នាក់នៅជិតកន្លែងើតហេតុ។ ម្នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុក្រុមអាជីកបានកំពុងរើសំភារះដូចជាបន្លែសាច់យកទៅផ្ទះភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចសុីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL 0642 បើកបរដោយបុរសជនជាតិចិនម្នាក់មានស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុករះម៉ូតូសង់កូរ៉េពណ៍ក្រហម ពាក់ស្លាកលេខតាកែវ 1 6401 ដែលម្ចាស់ចតទុកនៅជិតតូបលក់ដូ ចំណែកក្រុមអាជីវកដែលកំពុងប្រមូលបន្លែសាច់បំណងយកទៅផ្ទះនោះត្រូវរងរបួសធ្ងន់ស្រាល។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីបង្កម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋចាប់វាយបណ្តាលអោយរងរបួសបែកមុខបែកមាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តរួមទាំងម្ចាស់ត្រូវបានសម្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ជើងគោករាជាធានីយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕សិរសា