សាកសព​ជនអនាថាម្នាក់ដេកស្លាប់ក្នុងវត្តជម្ពូវ័នសង្ស័យខ្យល់គរព្រះ​សង្ឈ​ប្រទះឃើញ​

0
215

 

 

 

 
ភ្នំពេញ៖​ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើលបន្ទាប់ពីព្រះ​សង្ឈគង់នៅវត្តជម្ពូវ័នបានប្រទះឃើញលោកតាម្នាក់ដេកស្លាប់នៅក្រោមដើមពោធិ៍សង្ស័យខ្យល់គរ។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់​ ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧​ នៅក្រោមដើមពោធិ៍ក្នុងវត្តជម្ពូវ័ន​ ស្ថិតក្នុងក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ តាមសំដីលោកតាង៉យសំអាង​ ដែលជាគ្រូបង្រៀនព្រះសង្ឃនៅក្នុងវត្តជម្ពូវ័នបានអោយដឹងថា​ នៅមុនពេលកើតហេតុរួបគាត់កំពុងនៅក្នុងថ្នាក់រៀន​ ស្រាប់តែមានព្រះសង្ឃមួយអង្គបានមកប្រាប់ថាឃើញជនអនាថាម្នាក់បានដេកស្លាប់នៅក្រោមដើមពោធិ៍ជិតត្រពាំងទឹក​ ពេលនោះរួបគាត់ក៏បានមកមើលឃើញជាក់ស្តែងទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យ។
​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​បាន​អោយដឹងថា​ សាក​សពជនរងគ្រោះខាងលើ​ ស្លៀកខោ​ ការ៉ូ​ ពាក់អាវការ៉ូល្អិត​ ដៃវែងពីខាងក្រៅនិងពាក់អាវយឺតខាងក្នុង​ ព្រម​ទាំង​ឆែកឆេរកឃើញសៀវភៅនិងប័ណ្ណពិនិត្យសុខភាព​ ដែលមានឈ្មោះគឹម​ សាមេត​ ភេទប្រុសអាយុ៦០ឆ្នាំ​ ម្នាក់នៅភូមិអណ្តូង​ សង្កាត់គោករកា​ ខណ្ឌព្រៃកភ្នៅ។
​ ក្រោយមក​កម្លាំង​នគរបាល​បានទំនាក់ទំនងទៅក្រុមគ្រួសារសពតែមិនបានមកទទួលទេដោយសារតែានជំងឺធ្ងន់ធ្ងរនិងខ្វះជីវភាពទើបសមត្ថកិច្ចសម្រេចប្រគល់អោយ​លោក​អាចារ្យ​យកទៅបូជានៅក្នុងវត្តជម្ពូវ័នតែម្តង៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here