ភ្នំពេញ៖បុរសម្នាក់រួមទាំងសាចញាតិបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅបន្ទាប់ប្អូនជីដូនមួយរបស់ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់ជួលហើយចូលទៅដេកក្នុងបន្ទប់ត្រូវចោរកាច់សោរម៉ូតូហុងដាសេ១២៥ស៊េរីឆ្នាំ២០១៦ទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិទួលពង្រសង្កាត់វោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បុរសជាម្ចាស់ម៉ូតូនោះមានឈ្មោះជូ រុំ អាយុ២១ឆ្នាំមុខរបរកម្មកសំណង់ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិបឹងខាងត្បូងឃុំបឹងស្រុកបារាយណ៍ខេត្តកំពង់ធំ។ចំណែកឯម៉ូតូដែលចោរលួចទៅនោះម៉ាកហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FR 2536។
តាមប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុខ្លួនជិះម៉ូតូពីរនាក់ប្អូនជីដូនមួយទៅហូបបាយ។លុះហូបរួចខ្លួននិងប្អូនជីដូនមួយក៏ត្រឡប់មកបន្ទប់ជួលវិញតែជិះមកដល់ការដ្ឋានដែលខ្លួនធ្វើការខ្លួនក៏ចូលសម្រាកទីនោះដោយប្អូនជីដូនមួយជិះបន្តទៅបន្ទប់ជួល។បន្ទាប់មកប្អូនជីដូនមួយចាកសោកម៉ូតូនៅមុខបន្ទប់ហើយចូលដេកដោយខ្ទាស់គន្លឹះពីក្នុងផងស្រាប់តែដេកៗឮសូសំលេងបញ្ឆេះម៉ូតូតែប្អូនខ្លួនបើកទ្វារស្ទះុចេញក្រៅមិនរួចទេព្រោះជនសង្ស័យមិនដឹងជាយកសោពីពេលណាទេមកចាក់ពីក្រៅធ្វើសកម្មភាពជិះម៉ូតូចេញទៅដោយសុវត្ថិភាពតែម្តង។
ក្រោយពេលកើតហេតុទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឱ្យជួយអន្តរាគមន៍៕សិរសា