ចោរ​​ប្រដាប់​អាវុធមួយ​ក្រុម​ធ្វើ​សកម្មភាព​បាញ់​គំរាម​យក​លុយ​ពី​កន្លែង​ស្តារ​ម៉ាត​បាន​សម្រេច​រួច​រត់​គេច​ត្រូវ​សន្តិសុខ​ឃើញ​ដេញ​តាម​​

img_4308img_4253img_4250img_4251

ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធមួយក្រុមធ្វើសកម្មភាពគំរាមគំហែងយកលុយពីកន្លែងស្តារម៉ាតរបស់ជនជាតិចិនរួចរត់គេចដើម្បីភាសខ្លួនចេញត្រូវប្រជាពលរដ្ឋឃើញដេញតាម ហើយសន្តិសុខម្នាក់រត់ទៅស្កាត់ចង់ចាប់ជនសង្ស័យយកមកផ្ដន្ទាទោស ប៉ុន្តែអកុសលបែបជាជនសង្ស័យបាញ់ប្រហារចំនួន២គ្រាប់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៤នឹង៤៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះLU BAI HEភេទប្រុសអាយុ៥៤ឆ្នាំជនជាតិចិនមុខរបរលក់សំភារះសិក្សា កាន់លិខិតឆ្លងដែនE៧១៦៦៣៥៨៣ស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយបាត់បង់សំភារះលុយ៥០០ដុល្លានឹងខ្សែកមាស១ដំឡឹង។ ចំណែកឯសាកសពជនរងគ្រោះដែលត្រូវចោរប្លន់បាញ់សម្លាប់នោះឈ្មោះយ៉េង រីណង់ប្រុសអាយុ២៣ឆ្នាំ មុខរបរ យោធាបន្ទាយលង្វែក ស្នាក់នៅបន្ទាយ ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញជនសង្សយ័២នាក់ដើរចូលទៅហាងលក់សៀវភៅខាងលើដែលជារបស់ជនជាតិចិន រួចក៏ដកកាំភ្លើងខ្លីពីចង្កេះភ្ជុងគំរាមបាញ់២គ្រាប់ប្លន់យកលុយចំនួន៥០០ដុល្លានិងខ្សែកមាស១ដំឡឹង។បន្ទាប់មករត់គេចខ្លួនចូលបុរី វូហ្គោត្រូវសន្តិសុខយាមបុរីឃើញស្រែកក៏ត្រូវជនសង្ស័យបាញ់មួយគ្រាប់ចំដើមទ្រូងបណ្ដាលឲ្យស្លាប់តែម្តង។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលក្រុងនៃស្នងការរាជធានីភ្នំពេញព្រមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍នឹងឃាត់ខ្លួនជនសង្ស័យ។ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែកម្លាំងនគរបាលនឹងអាវុធហត្ថឡោមព័ទ្ធព្រៃតែប៉ុណ្ណោះ។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *