

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់យ៉ាងអានោចអាធម៌ខណៈដែលជិះម៉ូតូហើយត្រូវរថយន្តម៉ាកHinoប្រភេទដឹកទំនិញបើកបុកនិងកិនបណ្តាលអោយអូម៉ូតូជាប់នៅខាងក្រោមរថយន្ត។ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង០២និង០០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នៅចំណុចគីឡូម៉ែត្រ19/20
មុចផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះឌុច ផានិតភេទប្រុសអាយុ២២ឆ្នាំ(ខ្មែរ)មុខរបរ បុគ្គលិកណាហ្គា មានទីលំនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់គប់ជ្រុងC70ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ1N.8298ចេញពីធ្វើការងារដើម្បីត្រឡប់មកផ្ទះនៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ លុះមកដល់ចំណុចកើតហេតុខាងលើក៍ត្រូវរថយន្ដប្រភេទដឹកទំនិញមួយគ្រឿងម៉ាក់HINOពណ៌សពាក់ស្លាកភ្នំពេញ3D.9292បើកក្នុងទិសដៅបញ្ច្រាស់គ្នាហើយជ្រុលមក
បុកលើម៉ូតូរបស់ជនរងគ្រោះបណ្ដាលអោយស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុ។ចំណែក
(អ្នកបើករថយន្ដមិនស្គាល់អត្តសញ្ញាណគេចខ្លួនក្រោយកើតហេតុ)។
ក្រោយពេលកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិបងប្អូនជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន។ចំណែកឯម៉ូតូជនរងគ្រោះនិងរថយន្តបង្កហេតុត្រូវបានកម្លាំងនគរបាលមូលដ្ឋានប្រគល់ទៅអោយនគរបាលស្រុកកៀនស្វាយយកទៅរក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត