ជនសង្ស័យម្នាក់ដែលបានចាប់រំលោភកុមារី១៤ឆ្នាំ ត្រូវ​កម្លាំង​នគរបាល​ស្រុក​មុខ​កំពូល​ធ្វើការឃាត់ខ្លួនបានហើយ​

img_4286img_4284img_4287
ខេត្តកណ្តាល៖ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំហើយព្យាយាមរត់គេចខ្លួននោះត្រូវកម្លាំងនគរបាលស្រុកមុខកំពូលតាមដានស្រាវជ្រាវរហូតចាប់យកមកសាកសួរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០៖០០នាទីយប់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូល។
ជនសង្ស័យមានឈ្មោះ ឆុន សុខនៅភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ស្រុកមុខកំពូល។ចំណែកឯ ក្មេងស្រីរងគ្រោះឈ្មោះ យ.សអាយុ១៤ឆ្នាំ(អនីតិជន)ស្នាក់ភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីក្មេងស្រីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ ម្តាយរបស់នាងបានប្រើអោយទៅទិញទឹកសុទ្ធ។លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យម្នាក់ឯងដើរមកក្បែរហើយយកដៃខ្ទប់មាត់រួចធ្វើសកម្មភាពចាប់រំលោភ ចំនួន២ដងហើយជនល្មើសបានរត់គេចខ្លួនបាត់តែម្ដងទៅ។ បន្ទាប់មកនាងបានទៅប្រាប់ម្ដាយរបស់នាងថា(ឆុន សុខ) ជនល្មើសចាប់រំលោភ ខណៈនោះម្ដាយរបស់នាងខឹងយ៉ាងខ្លាំងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលរការកោងទី១។
ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាមៗកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយកម្លាំងស្រុកធ្វើការតាមដានស្រាវជ្រាវរហូតដល់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៦វេលាម៉ោង១៨៖៤០នាទីល្ងាចស្ថិតនៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូលទើបចាប់យកមកសាកសួរនិងកសាងសំណុំរឿង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបាននិយាយថាខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះចំនួន០៣ដងពិតប្រាកដមែន តែជនរងគ្រោះនិយាយថាបានចំនួន២ដងតែប៉ុណ្ណោះ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញក្រោយពីធ្វើកោសល្យវិច័យរួចបានអោយដឹងថាជនរងគ្រោះពិតជាត្រូវបានជនសង្ស័យចាប់រំលោភពិតប្រាកដមែន។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការស្រុកមុខកំពូលដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *