រថយន្តឡិចស៊ីស GS300 បុកម៉ូតូវ៉េវដាច់ជា២បណ្តាលអោយ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ធ្ងរ

 

 

 

 

 

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់បានរងរបួសធ្ងន់ធ្ងរដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈ​ដែល​រថយន្តឡិចស៊ីស GS300 បុកម៉ូតូដាច់ជាពីរកំណាត់ ហើយ​អ្នកបើកបររថយន្តជាមនុស្សស្រីមានគ្នា២នាក់ក្រោយកើតហេតុគេចខ្លួនបាត់ ។​ហេតុការណ៍​នេះ​បាន​កើតហេតុកាល​ពី​វេលាម៉ោង​២១:៣០នាទី​យប់​ថ្ងៃ​ទី​៤ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅតាមបណ្ដោយផ្លូវជាតិ៤ត្រង់ចំណុចមុខបុរីពិភពថ្មីកំបូលភូមិត្រពាំងគល់ សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកឡិចស៊ីសGS300 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2-AQ 9919 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិសដៅ​ពីកើតទៅលិចបត់ចូលក្នុងបុរីពិភពថ្មី ។ចំណែក ម៉ូតូម៉ាក់វ៉េវ ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខ តាកែវ -1D5508 ជិះពីលិចទៅកើត​បញ្ច្រាស​ទិសគ្នា ខណៈមកដល់ចំណុចកើតម៉ូតូបានជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលអោយរថយន្តស្រុញមុខ រីឯ​ម៉ូតូដាច់ជា២ ប្តីប្រពន្ធជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។បន្ទាប់​មក​អ្នក​បើកបរ​រថយន្ត​ឃើញ​សភាព​បែប​ដូច្នោះ​ក៏​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ក្លីនិកឯក។​ដោយ​ឡែក​រថយន្តនិងម៉ូតូត្រូវ​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​នគរបាល​ជំនាញ​យក​ទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​។
បច្ចុប្បន្ននេះ​ជន​រង​គ្រោះ​ប្តី​ប្រពន្ធ​និង​អ្នក​បើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ឡើយ​ទេ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​៕សារ៉េត​

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *