ស្ត្រី​វ័យ​២៤ឆ្នាំ​ម្នាក់​លោត​ពី​លើ​ខុន​ដូ​ជាន់​ទី​៥ចង់​សម្លាប់​ខ្លួន​សង្ស័យ​មាន​វិបត្តិ​ស្នេហា​

 

 

 

 
ភ្នំពេញ​៖​ ស្ត្រី​វ័យ​២៤ឆ្នាំ​ម្នាក់​សម្រេច​ចិត្ត​លោត​ពី​លើ​ខុន​ដូ​ជាន់​ទី​៥ដើម្បី​សម្លាប់​ខ្លួន​សង្ស័យ​មាន​វិបត្តិ​ស្នេហា​។ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៦:៣០នាទី​ព្រឹក​ថ្ងៃ​ទី​៤ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅក្នុងខុនដូរ៩៩៩ជាន់ទី៦កំពុងកំពុង
សាងសង់ ផ្លូវលេខ ២៣ T ក្រុមទី៣ភូមិសន្សំកុសល្សទី១ខណ្ឌ មានជ័យ។
ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ តូ​ នី​ ភេទស្រីអាយុ ២៤ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅជាន់ទី៥ខុនដូរកើតហតុខាងលើ។
តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់​កំពុង​តែ​ឈរ​យាម​នៅ​មុខ​បូរី​ ៩៩៩​ដែល​ថៅកែ​បូរី​ជួល​មក​ការ​ពារ​សុវត្ថិភាព​។​បន្ទាប់​មក​ក៏​ឮ​សូរ​សំឡេង​ធ្លាក់​ពី​លើ​ខុន​ដូ​មក​ដល់​ដី​មិន​ដឹង​ថា​ជា​របស់​អ្វី​នោះទេ​ ខណៈ​នោះ​ក៏​ដើរ​ទៅ​មើល​តែ​មិន​ឃើញ​មាន​អ្វី​សោះ​។​ក្រោយ​មក​ទៀត​ មិន​អស់​ចិត្ត​ក៏​ដើរ​ទៅ​មើល​ម្តងទៀត​ ស្រាប់​តែ​ប្រទះឃើញ​ជន​រងគ្រោះ​ដេក​សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុ​។​ពេល​នោះ​ខ្លួន​បាន​រត់​ទៅ​ប្រាប់​អ្នក​គ្រប់​គ្រង​បូរី​លើ​ដើម្បី​ទំនាក់ទំនង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​មក​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដែល​នូវ​ជិត​កន្លែង​កើត​ហេតុ​។
តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួច​ ឃើញ​មាន​សំភារះបន្សល់ទុកនៅទីកន្លែងកើតហេតុ​ប​៖​ស្បែកជើង០១គរ, ធុងដែក០១,ក្រយ៉ៅបាតដៃចំនួន០២និងក្រយ៉ៅម្រាមដៃចំនួន០២។
បច្ចុប្បន្ននេះ​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​នេះ​អោយ​បាន​ច្បាស់លាស់​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *