ទំនាស់​ពាក្យសម្ដី​គ្នាបន្តិច​បន្តួច​ស្ទាក់កាប់លើបុរសជាងបៀកថ្នាំម្នាក់ជាច្រើនកាំបិតរងរបួសធ្ងន់

 

 

 

 

 

 

 

 

ភ្នំពេញ៖​ បុរសជាមេការសំណង់ម្នាក់ត្រូវបានក្រុមជ
នបង្ក៣នាក់ដែលស្នាក់នៅផ្ទះជួលក្បែរគ្នាស្ទាក់កាប់ជាច្រើនកាំបិតនៅមុខបន្ទប់បណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍​នេះ​បង្កឱ្យមានការ​ភ្ញាក់
ផ្លើលកាលពីវេលាម៉ោង ០៧និង២០នាទីយប់នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​
ជនរងគ្រោះឈ្មោះ ណែម ឌៀ អាយុ​៣២ ឆ្នាំ​មុខរបរ ជាងបៀកថ្នាំ ស្នាក់ភូមិចោមចៅ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំសំរោងស្រុកត្រាំងកក់ ខេត្តតាកែវ ។​

តាមប្រភពពត៌មានពីមិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ​ឈ្មោះ មួន ជ្រង អាយុ​៣១ឆ្នាំ​ មុខរបរជាងបៀកថ្នាំ ស្នាក់នៅសង្កាត់ ផ្សារថ្មី២ខណ្ឌដូនពេញ ភូមិកំណើតនៅជាមួយគ្នា បាននិយាយថានៅមុនពេលកើតហេតុ ខ្លួនបានមកលេងមិត្តភក្តខ្លួននៅភូមិកើតហេតុខាងលើ ។ហើយបានបបួលគ្នាទិញទឹកត្នោតជូរផឹកដោយចាក់បាស់រាំលេងមានគ្នា៦នាក់រាំ៣នាក់​និង​៣​នាក់​ទៀត​កំពុងផឹក​។ស្របពេលនោះ ស្រាប់តែមានជនបង្ក ឈ្មោះតាវែង​បានជិះម៉ូតូម៉ាកស្មាសម្នាក់ឯងមានសៀតកាំបិតប័ងតោនឹងចង្កេះ។​បន្ទាប់មកភាគីរងគ្រោះបាននិយាយថា​(​ ម៉ិចបានជិះម៉ូតូមកបំរុងមកបុកពួកខ្ញុំ?)ជនបង្កបានឆ្លើយថា ម៉ិចពួកឯងចង់ចូល​ ប្រយ័ត្នអាញ់យកកាំភ្លើងមកបាញ់ ។​ ភាគីខាងរងគ្រោះបានបន្តទៀតថាឯងខ្លាំយកមក ខណៈ​នោះ​ក៏​បាន​សម្របសម្រួល​គ្នា​ស្ងាត់អស់​ទៅ​ រីឯ​ភាគីបង្កបានជិះម៉ូតូចេញទៅបាត់។​លុះបក្ខ​ពួក​រងគ្រោះនឹងជនរងគ្រោះផឹកទឹកត្នោតជូរអស់៣លីត្រនាំគ្នាទៅទិញ៥លីត្រទៀត ដោយរូបគាត់ជិះ២នាក់ជនរងគ្រោះ។ពេលមកពីទិញទឹកត្នោតជូរវិញ មកដល់ច្រកចូលជិតបន្ទប់ជនរងគ្រោះឃើញជនបង្កមានគ្នា៣នាក់ ហើយគាត់បាននិយាយថា សុំទោសបង ហើយជិះម៉ូតូយកទឹងត្នោតជូរយកទៅទុក។ក្រោយ​មក​គាត់២នាក់ជនរងគ្រោះ ដើរមករក​ជនបង្ក​ដែល​កំពុងតែចុចទូរស័ព្ទ​ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើ ទាញដាវសាំម៉ារៃកាប់ទៅលើជនរងគ្រោះជាច្រើនដាវរបួសធ្ងន់៣កន្លែង​ ចំហៀងមុខខាងឆ្វេងក្បាលនិងដៃធ្ងន់ធ្ងរនៅសល់ដង្ហើមចង្រិតត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទឯកជននៅជិតកន្លែងកើតហេតុតែដោយពេទ្យឯកជនពុំហានមើល បានបញ្ជូនបន្តទៅពេទ្យកាល់ម៉ែត។​ ចំណែក​ឯ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ខណៈ​ដែល​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។
ក្រោយពេលពី​កើតបងប្អូនជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅ​ដើម្បី​សុំ​ឲ្យ​ កម្លាំង​នគរបាល​ជួយអន្តរាគមន៍តាមចាប់ជនដៃដល់និងបក្ខ​ពួក​មកចាត់កាតាមផ្លូវច្បាប់។៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *