គ្រាន់តែគូដណ្តឹងជល់កែវជាមួយស្រីផ្សេង ប្រចណ្ឌដល់ថ្នាក់រត់ចូលឡាន

ភ្នំពេញ ៖ នារីម្នាក់ ដោយសារតែរឿងប្រចណ្ឌនឹងបុរសជាគូដណ្តឹងទៅជប់លៀង ជល់កែវជាមួយស្រិផ្សេង បានជិះម៉ូតូមួយគ្រឿង វាយតប់គ្នាតាមផ្លូវបណ្តាលឲ្យដួលម៉ូតូហើយបានស្រែកឈ្លោះប្រកែកគ្នា រហូតនាងប៉ុនប៉ងរត់ចូល​ឡាន ត្រូវបុរសជាគូដណ្តឹងរត់ ដេញតាមចាប់ ពេញដងផ្លូវ ។ ដោយសារតែរឿងប្រចណ្ឌនេះ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវឈប់ចោមរោមមើល កាលពីវេលាម៉ោង ១២​អធ្រាត្រ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំនុចតាមបណ្តោយផ្លូវ២៧១ ជិតហាងលក់រថយន្ត NISSAN ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិតវិទ្យាល័យ ជាស៊ីមសាមគ្គី  ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *