


ភ្នំពេញ៖ក្រោយការធ្វើសហការបង្ក្រាបទប់ស្កាត់បទល្មើសទទួលបញ្ជាពីលោក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ជាអគ្គស្នងការរងនគរបាលជាតិហើយជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារ អំពៅ ដឹកនាំដោយលោក ថេង សុថុល អភិបាលរង ខណ្ឌច្បារអំពៅ រួមមានកម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌច្បារ អំពៅ, កម្លាំងសាលាសង្កាត់ និងប៉ុស្តិ៍វាលស្បូវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។កាលពីថ្ងៃទី ០៨ខែឧសភាឆ្នាំ ២០១៧ ម៉ោង២១និង០០នាទីយប់ចាប់ឃាត់ជនសង្ស័យ២នាក់ ឈ្មោះ សាន រាមសា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះ៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងឈ្មោះ រស់ ដាលី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះ៣១២ ភូមិទួលត្នោត ឃុំគរគីរ ស្រុកកៀនស្វាយ ។ ដោយជិះម៉ូតូ០១គ្រឿង ម៉ាកViva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១Y-១០៣៧ លេខតួ-លេខម៉ាស៊ីន ៣៤២២០៧ មកដល់គោលដៅខាងលើ សមត្ថកិច្ចចម្រុះក៏ឃាត់ត្រួតពិនិត្យរកឃើញក្រាម ពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) សរុប៦០កញ្ចប់ (១០កញ្ចប់ថង់ធំល្មម,៥០កញ្ចប់ថង់តូច) ជារបស់ ជនសង្ស័យឈ្មោះ សាន រាមសា (១០កញ្ចប់ថង់ធំល្មម,១០កញ្ចប់ថង់តូច), ជារបស់ជនសង្ស័យឈ្មោះ រស់ ដាលី (៤០កញ្ចប់ថង់តូច) នៅជាប់ខ្លួនជនសង្ស័យទាំង០២នាក់, លុយខ្មែរ២៣ម៉ឺនរៀល, លុយដុល្លារ ៦០១ដុល្លារ, លុយបាត ២៥០បាត, កូនកាបូប២ និងទូរស័ព្ទដៃ ១គ្រឿង ម៉ាកសាមសុង ពណ៌ស ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត