កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទំនុប​ទឹក​ សម្រេចចិត្ត ផ្ទុះអាវុធជា​ច្រើន​គ្រាប់​ ខណៈ​ដែល​បង្ក្រាប​ចោរ​ប្លន់​ដ៏​សកម្ម​

 

 

 

 
រាជធានី ភ្នំពេញ ៖ កម្លាំង​នគរបាលប៉ុស្តិ៍ទំនុបទឹកបាន ធ្វើការល្បាតក្នុងមូលដ្ឋាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យជាមុខសញ្ញា ចោរប្លន់ម្នាក់​មាន​កាំភ្លើង​ខ្លី​ជាប់​នឹង​ខ្លួន​ធ្វើ​អោយ​កង​កម្លាំង​សំរេច​ចិត្ត​ដកកាំភ្លើងបាញ់​ជា​ច្រើន​គ្រាប់​ទើប​ចាប់​ឃាត់​ខ្លួន​បាន​។ហេតុ​ការណ៍​នេះ​បាន​កើត​កាលពី វេលាម៉ោង ២ និង​០៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃ ទី ៩ ខែឧសភា ឆ្នាំ ២០១៧ ផ្លូវម៉ៅសេទុងកែង នឹង ផ្លូវ ១៨៣សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទំនុប​ទឹក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំង ប៉ុស្តិ៍ នគរបាលទំនប់ទឹកបានធ្វើការ ល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេង ៗ ខណៈនោះ​ស្រាប់​តែ​ប្រទះឃើញ ជនសង្ស័យ ៦ នាក់ ជិះម៉ូតូចំនួន ៤ គ្រឿងមានម៉ាក XR 2 គ្រឿង និង ២ គ្រឿងទៀតមិនចាំម៉ាកហើយ ក្នុងនោះ មាន ម៉ូតូ ២ គ្រឿង អត់ មាន ស្លាក លេខ បាន ធ្វើ ដំណើរ តាម ផ្លូវ ២៧១ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង ឃើញ ដូច្នេះ ដោយ មានការ សង្ស័យ កម្លាំង សមត្ថកិច្ច បាន ជិះ ម៉ូតូ ដេញ តាម ដើម្បី ធ្វើការ ត្រួតពិនិត្យ ដល់ កន្លែង ងងឹត ក៏ ត្រូវ ជនសង្ស័យ ទាំងនោះ មាន ម្នាក់ បាន ដក កាំភ្លើងខ្លី មិន ស្គាល់ ម៉ាក ភ្ជង់ គំរាម សមត្ថកិច្ច ហើយ បាន បន្ថែម ល្បឿន ម៉ូតូ បើក រត់ នៅ ពេល នោះ ដែរ សមត្ថកិច្ច បាន បោះដៃ តាម វិទ្យុទាក់ទង ឱ្យ គ្រប់ បណ្តា ប៉ុស្តិ៍ ជួយ ស្ទាក់ មុខសញ្ញា ខាងលើ រហូត ដល់ ផ្លូវ ១៨៣ កែង នឹង ផ្លូវ ម៉ៅ សេ ទុង សង្កាត់ ទួល ទំពូង ១ ខណ្ឌចំការមន ទើប ជនសង្ស័យ បាន ផ្តួល ម៉ូតូ ចោល រួច រត់គេច ខ្លួន បាន ២០០ ម៉ែត្រ សមត្ថកិច្ច ដេញ ទាន់ ជនសង្ស័យ បម្រុង តដៃ ជាមួយ សមត្ថកិច្ច ទើប សមត្ថកិច្ច ការពារ ខ្លួន បាន ផ្ទុះអាវុធ បណ្តាល ឱ្យ ត្រូវ ជើង ខាងស្ដាំ ជនសង្ស័យ មួយ គ្រាប់ ទើប ឃាត់ខ្លួន បាន ព្រមទាំង ដកហូត ម៉ូតូ ម៉ាក XR ពណ៌ ខ្មៅ បិទ តែម ពណ៌ ស មួយ គ្រឿង ពាក់ ស្លាក លេខ ភ្នំពេញ 1AG-4357 មួយ គ្រឿង និង កាំភ្លើងខ្លី ម៉ាក រ៉ូ ឡូ ពណ៌ ស មួយ ដើម ។
ជនសង្ស័យ ដែល ឃាត់ខ្លួន ខាងលើ នេះ សមត្ថកិច្ច មិន ទាន់ ប្រាប់ ពី អត្តសញ្ញាណ នៅឡើយ ទេ កំពុង តែ ធ្វើការ ស្រាវជ្រាវ ចាប់ បក្សពួក បន្ត ទៀត យក មក ផ្តន្ទាទោស តាម ច្បាប់ ៕​សិរសា​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *