ហួស​ចិត្ត​!​ខឹង​ឪពុក​ម្ដាយ​ទិញម៉ូតូ​ទាន់ចិត្តចង់សម្លាប់

 

 

 

 
ខេត្តសៀមរាប ៖ កូន​ចិត្ត​ឃោរឃៅ​សូម្បី​តែ​ឪពុក​ម្ដាយ​បង្កើត​ខ្លួន​ឯង​ក៏​ចង់​សម្លាប់​ ធ្វើ​ឲ្យ​ទប់​ចិត្ត​លេង​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងកម្លាំង មូលដ្ឋាន របស់ កងរាជអាវុធហត្ថ ស្រុក បន្ទាយស្រី បាន ចុះ ដល់ កន្លែង កើតហេតុ និងឃាត់ខ្លួន ជនសង្ស័យ ជាកូន មក កាន់ ការិយាល័យ បទល្មើស ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ ខេត្ត ដើម្បី ចាត់ការ និងរៀបចំ សំណុំរឿង បញ្ជូន ទៅ តុលាការខេត្ត ក្នុងនោះក៏មាន អ្នកសម្របសម្រួលផងដែរ ។ហេតុការណ៍ឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង១២ អធ្រាត្រ ឈានថ្ងៃ ទី០៨ ឧសភា ស្ថិត ក្នុងភូមិ កំ ព្រហ្ម ឃុំ ឃុន រាម ស្រុក បន្ទាយ ស្រី ខេត្តសៀមរាប ជនសង្ស័យជាកូន ឈ្មោះតាំង ប៊ុ ន ហួរ អាយុ៣៧ ឆ្នាំ ក្រោយ ធ្វើ សកម្មភាពវាយ ចាន វាយ ឆ្នាំង និង របស់របរ នៅ ក្នុងផ្ទះ ខូចខ្ទេចខ្ទីអស់ ព្រមទាំង យក ពូថៅ គំរាមកាប់ ឪពុក ម្តាយ ទៀត ផង គ្រាន់តែ មិន ទាន់ បាន ទិញ ម៉ូតូ ឱ្យជិះ ។ កម្លាំងដកហូត វត្ថុ តាង រួម មាន ពូថៅ ដង ឈើ ១ ( ប្រវែង០,៥០ ម៉ែត្រ ) ។
បច្ចុប្បន្ននេះ​កម្លាំងអាវុធ​ហត្ថ​ជំនាញកំពុងកសាង សំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅ សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការទៅបន្តតាម ផ្លូវច្បាប់៕​សិរសា​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *