បុរសជនជាតិបងក្លាដេស្សចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជនជាតិបង់ក្លាដេស្សម្នាក់ឈ្មោះ ARIL UL BASHAR BIPU អាយុ ២៩ឆ្នាំ បានធ្វើ អត្តឃាតចងកសម្លាប់ខ្លួន ក្នុងផ្ទះជួលជាន់ទី២​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ កាលពីវេលាម៉ោង១០​ព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលលេខ២៣៨ជាន់ទី២ តាមផ្លូវ៦៣ ស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ​។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះជួលបានទូរស័ព្ទ​ប្ដឹងសមត្ថកិច្ចប្រាប់ថាមានបុរសជនជាតិ បង់ក្លាដេសម្នាក់អត្តឃាតចងកសម្លាប់ខ្លួនឯង ក្នុងបន្ទប់ដេកហើយក្រោយមកក៏ឆ្លងយោបល់លោកអធិការហើយក៏ចុះទៅមើលកន្លែងកើតហេតុ ក៏ឃើញបុរសជនជាតិបរទេសនោះចងកសម្លាប់ខ្លួននឹងកង្ហាល់ជើងផុតពីកម្រាលប​ឥដ្ឋជាង១មួយម៉ែត្រពិតមែន៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *