កម្មករ​សំណង់​ម្នាក់​ត្រូវខ្សែ​ភ្លើង​ឆក់ស្លាប់​ ពេលសែងរន្ទាដែក

 

img_4407 img_4409 img_4410
ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលសែងរន្ទាដែកដើម្បីធ្វើសាងសង់អគារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅការដ្ឋានសំណង់សង់ផ្ទះល្វែងផ្លូវបេតុងក្នុងភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះកៅ វិចិត្រ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរកម្មករសំណង់ខាងលើស្រុកកំណើតភូមិរកាឃុំអង្គតាសូរស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះមកធ្វើការសំណង់នៅកន្លែងកើតហេតុដូចសព្វដង ខណៈនោះជនរងគ្រោះលើអន្ទាដែករៀបចំកន្លែងធ្វើការក៏ប៉ះត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យដួលសន្លប់។បន្ទាប់មកកម្មករសំណង់ដូចគ្នាឃើញសកម្មភាពបែបដូច្នោះក៏នាំជនរងគ្រោះទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យព្រះកុសមៈ ហៅលោកសង្ឈតែសំណាងអាក្រក់លោកគ្រូពេទ្យពិនិត្យថាស្លាប់បាត់ហើយ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុនឹងទំនាក់ទំនងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *