



ភ្នំពេញ៖ បើកម៉ូតូនៅពេលមេឃភ្លៀងខ្វះកាប្រុងប្រយ័ត្នបណ្តាលអោយម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់៣នាក់នឹងស្រាល២នាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩នឹង៣៥នាទីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧ស្ថិតនៅទល់មុខសាលាបឋមសិក្សាអូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូបង្កម៉ាកឌ្រីមសងសេរ៊ី២០១១ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1C .4162បើកបរក្នុងទិដៅពីកើតទៅលិចជិះគ្នា២នាក់របួសធ្ងន់១ស្រាល១។ម៉ូតូរងគ្រោះម៉ាកឌ្រីមសងសេរ៊ី២០១០ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1H .5319បើកបរក្នុងទិសដៅ ពីលិចទៅកើតជិះគ្នា៣នាក់ស្រី២ប្រុស១របួសធ្ងន់២នឹងស្រាល១។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះម៉ាកឌ្រីមសងសេរ៊ី២០១០ជិះគ្នា៣នាក់ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុះកើតហេតុ ស្រាប់តែឃើញម៉ូតូបង្កម៉ាកឌ្រីមសងសេរ៊ី២០១១ជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិចបញ្ជាស់គ្នា ហើយបានរ៉េចង្កូតមកបុកម៉ូតូរងគ្រោះចំផ្នែកខាងឆ្វេង ពេញទំហឹងបណ្តាលអោយម៉ូតូបង្កបុកចំជើងភាគីម៉ូតូរងគ្រោះពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់៣នាក់នឹងស្រាល២នាក់ ចំណែម៉ូតូដួលគរលើគ្នាចំគំនូសកណ្តាលថ្នល់។ ប្រភពបានបន្តទៀតថា ខណះពេលដែលកំពង់បើកបរ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយពិបាកក្នុងការបើកបរផងម្លោះហើយនាក់បើកបរខ្វះការប្រុងប្រយ័ត្នដោយបើកកណ្តាលថ្នល់រៀងៗខ្លួន។
ក្រោយពេលកើតនាក់រងរបួសធ្ងន់ទាំង៣នាក់ត្រូវបានសាមុយឯកជនក្លីនិចបែកចានបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរចំណែកម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងត្រូវបានជំនាញចរាចរណ៌ធ្វើការវាស់វែងព្រមទាំងយកទៅរក្សាទុករងចាំកាដោះស្រាយ៕សារ៉េត