ភ្នំពេញ៖ មាnករណីឃាតកម្ម លើនារីវ័យក្មេងម្នាក់ ដែលត្រូវជាប្រពន្ធក្រោយ របស់តារាកំប្លែងនាយ ហុងដា បណ្ដាលឱ្យស្លាប់នៅក្នុងបន្ទប់ទឹកកើតឡើងនៅចំណុចខុនដូ មួយកន្លែងជាន់ទី ៥ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាកសពស្ត្រីរងគ្រោះ គឺត្រូវគេយកខ្សែរឆ្នាំងអ៊ុត រឹត.កសម្លាប់ យ៉ាងព្រៃផ្សៃនៅក្នុងបន្ទប់មានឈ្មោះ ស៊ឹម ចន្ធី អាយុ ១៩ ឆ្នាំ ភេទស្រី ត្រូវជាប្រពន្ធក្រោយ របស់តារាកំប្លែង នាយហុងដា ស្លាប់ដោយមានខ្សែរឹតក ក្នុងបន្ទប់ទឹក ។
ម្ដាយបង្កើតរបស់នារីរងគ្រោះ អ្នកស្រី ហេង ស្រីរ័ត្ន អាយុ ៤៥ឆ្នាំ បានឱ្យដឹងថា កូនស្រីដែលឃាតកសម្លាប់ទើបតែសម្រាលកូនរួច ថែមទៀតផង ។
សមត្ថកិច្ច និងអ្នកជំនាញកំពុងធ្វកោសល្យវិច័យ ដោយមិនអនុញ្ញាត ឲ្យអ្នកកាសែតថតរូបសាកសពបានឡើយ ហើយព័ត៌មានលម្អិត នឹងបង្ហាញនៅពេលបន្តិចទៀតនេះ ៕ អូន ធួក
