លោក​ ឧត្តម​សេនីយ៍​ត្រី​ សេង​ សុគន្ធ​ ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​ធនធាន​មនុស្ស​អញ្ជើញ​ចូលរួម​កម្មវិធី​សព​លោក​ ឡោ​ លីន​ណូ

 

 

 

 

 

 

 
ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ថ្ងៃទី១១​ខែ​ឧសភា​ឆ្នាំ​២០១៧ វេលាម៉ោង១៥:០០នាទី​ លោក​ឧត្តម​សេនីយ៍​ត្រី​សេង​ សុគន្ធ​ ស្នងការរង ទទួលផែនគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវ​ដឹកនាំការ​ងារ​នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នង​ការ​រងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានមកចូលរួមគោរពវិញ្ញាណខក្ខ​សពលោក​អនុសេនីយ៍​ឯក ឡោ លីនណូ អត្តលេខ ២៦៧៨៨ (អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋ បាលចាក់អង្រែក្រោម ) បច្ចុប្បន្ន មន្រ្តីផ្នែក​សេនា​ធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលបានទទួល​មរណៈ​ភាពកាលពីថ្ងៃទី១០-០៥-២០១៧ វេលាម៉ោង​០៦ម៉១០នាទី​ព្រឹក ដោយរោគាពាធ (ជម្ងឺដុះសាច់ក្នុងខួរក្បាល) ក្នុងនោះក៏បាននាំយកថវិកាសមាគម​មិត្ត​នគរបាល​ជាតិ​ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារសព ព្រមទាំងបំពាក់ឋានន្តរសក្កិថ្នាក់វរសេនីយ៍ត្រី ជូនដល់សពលោកអនុសេនីយ៍​ឯក ឡោ លីនណូ ជាកិច្ចបច្ឆាមរណៈ​ដើម្បី​ជូន​កុសល​ផល​បុណ្យ​ដល់​សាក​សព​លា​ចាកលោក​នេះ​ទៅ​លោក​ខាង​មុខ​​ជួប​ប្រទះ​នឹង​សេចក្ដី​សុខ​ជា​រៀង​រហូត​តទៅ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *