តាមទាន់ប្តីអប្រិយ៍ នាំស្រីស្នេហ៍មកដល់បន្ទប់​ ប្រពន្ធស្តីបន្ទោសវាយប្រពន្ធបែកភ្នែកហើយដេញកាប់ប្រពន្ធនឹងកូនបណ្តេញចេញពីបន្ទប់

 

 

 

 

 

 

 

 

 

ភ្នំពេញ​៖ តាមទាន់ប្តីអប្រិយ៍ នាំស្រីស្នេហ៍​មកដល់បន្ទប់ប្រពន្ធស្តីបន្ទោស វាយប្រពន្ធបែកភ្នែកហើយដេញកាប់ប្រពន្ធនឹងកូនបណ្តេញចេញពីបន្ទប់។ហេតុការណ៍​នេះ​បង្ក​អោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១០នឹង២០នាទីយប់​ថ្ងៃ​ទី​១២ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅ​ចំណុចផ្ទះជួល ភូមិ​​ជ្រៃកោងសង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះ​ឈ្មោះ ចាប ចំរើន​ភេទស្រី​អាយុ​២៣​ឆ្នាំ​មុខរបរ លក់បុកល្ហុង ស្នាក់នៅ ជិតផ្សារព្រៃទា សង្កាត់ចោម​ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រះវិហារ។ចំណែក​ឯ​ប្តីកំហូច ឈ្មោះ អិត សំអាន​ភេទប្រុស​អាយុ​៣០ឆ្នាំ មុខរបរ​ពេទ្យ យោធា ជាប់ផ្លូវជាតិលេខ ៣ ស្ថិតនៅ​សង្កាត់ចោម​ខណ្ឌពោធិ៍សែនជ័យ​។​
តាមប្រភពពត៌​មានពីនារី រងគ្រោះ​និយាយ​ទាំងទឹកភ្នែក​ថា​រូបនាង​បាន​រៀប​អាពាហ៍ពិពាហ៍តាមប្រពៃណី អស់រយះពេលជិត៣ ឆ្នាំ​មកហើយ រួមបានកូនស្រីមួយ មាន​អាយុ​ជាង១ឆ្នាំ តែប្តីរបស់នាងពុំដែលផ្តល់សេចក្តីសុខអោយគាត់ម្តងណាឡើយ នៅពេលពោះធំ ធ្លាប់ប្រើអំពើហឹង្សាជាច្រើនដងមកហើយ នឹងធ្លាប់លែងលះដាច់គ្នាម្តងដែរ តែប្តីរបស់គាត់ នៅតែមករកគាត់ដដែលហើយដោយគាត់ចិត្តទន់ពេកបានរហូតមកដល់ឥឡូវ ​។​ ប៉ុន្តែ​​ប្រមាណ​ជាងមួយអាទិត្យមុនប្តីរបសគាត់ធ្លាប់ប្រើអំពើហឹង្សាដដែរ​ គាត់បានរត់ទៅស្រុកកំណើតមួយរយះ ហើយបន្ទាប់មក គាត់មានការសង្ស័យតើប្តីគាត់មានស្រីអត់ ហើយគាត់វិលមកផ្ទះជួលប្តីរបស់គាត់។​លុះគាត់បានមកដល់ផ្ទះជួលរបស់ប្តីគាត់ដោយដោយឃើញទ្វាចាក់សោពីក្រៅ ហើយគាត់បានតេទៅប្តីហើយសួថា ឯងនៅឯណា ហើយប្តីឆ្លើយថា​ខ្ញុំនៅផ្ទះ​ជួល ហើយប្តីសួរទៅវិញ ចុះឯងវិញនៅឯណាដែរ ប្រពន្ធឆ្លើយថា ខ្ញុំនៅឯស្រុក បន្ទាប់ប្រពន្ធនឹងកូនអង្គុចាំមើលប្តី រហូតទល់ប្តីមកដល់ ហើយដោយ​មាន​ឌុបស្រីស្នេហ៍ដោយញញឹមផង។​បន្ទាប់មកគាត់បាននិយាយថា ឯងប្រពន្ធកូនហើយមានស្រីទៀត អញ្ចឹងឯងយកស្រីចុះមិនបាច់យកប្រពន្ធកូនទេ ហើយប្តីគាត់បានចោទប្រកាន់ចំពោះគាត់ថាមានសាហាយជាមួយតៃកុងរត់យន្តក្រុងហើយបានឯងទៅចោលខ្ញុំ ប្រពន្ធឆ្លើយថា​ខ្ញុំមានអីណា ឃើញកូននៅនឹងដៃទេអី បន្ទាប់មកប្តីគាត់ខឹងបានយកឈើមកវាយគាត់បណ្តាលអោយចំភ្នែកខាងស្តាំហើយយក កាំបិតប័ងតោមកដេញកាប់គាត់ តែត្រូវប្រជាពលរដ្ឋជួយឃាត់ហើយដឹកមកប្តឹងសមត្ថកិច្ច ។​

ក្រោយពេលកើតហេតុ​នារីរងគ្រោះ បានមកប្តឹងនៅប៉ុសិ៍នគបាលរដ្ឋបាលចោមចៅ តែដោយប្តីរបស់ជនរងគ្រោះជា​មន្រីយ​យោធា​ចនគរបាល​ប៉ុសិ៍ចោមចៅ​បានណែនាំអោយទៅប្តឹនៅកំលាំងកងរាជអាវុធហត្ថ​ខណ្ឌដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​វិញ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *