មានជំងឺប្រចាំកាយ ចងកស្លាប់ចោលប្រពន្ធកូន

 

ភ្នំពេញ: បុរសអ្នកបើកបររថយន្តដឹកសិសស្សសាលាម្នាក់ដាច់ចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន ដែលគេសង្ស័យថាគាត់ មានជំងឺប្រចាំកាយព្យាបាលមិនជា។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះមានឈ្មោះ ម៉ឹក ភាសុន អាយុ៣៦ មុខរបរបើកបររថយន្តដឹកសិស្ស ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានប្រពន្ធឈ្មោះ ឌុច សោភា អាយុ៣៦ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅជាមួយប្តីនៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានដើរទៅបត់ជើងតូច ហើយក៏ស្រាប់តែប្រទះឃើញប្តីចងកដោយខ្សែភ្លើងទៅនឹងដើមឈើក្រោយផ្ទះ ស្លាប់បាត់ទៅហើយតែមិនដឹងថាស្លាប់ពីម៉ោងប៉ុន្មាននោះទេ ទើបនាំគ្នាផ្អើលឆោឡោ និងរាយការណ៍ប្រប់ដល់សមត្ថកិច្ច ។

ប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សព្វថ្ងៃប្តីរបស់គាត់មានជំងឺប្រចាំ​កាយ​ព្យាបាលមិនជានិង ទើបត្រឡប់មកពីព្យាបាលនៅមន្ទីរពេទ្យ។ ពេលថ្ងៃកើតហេតុ គ្រាដែល​មកពីមន្ទីពេទ្យវិញមកដល់ផ្ទះវិញ គាត់(េជនរងគ្រោះ)បានប្រាប់ថា សង្ស័យធុញថប់នឹងជំងឺ និងពិបាកដល់គ្រួសាររកប្រាក់មកព្យាបាលណាស់ហើយគាត់ចង់តែស្លាប់ តែគាត់ជាប្រពន្ធចេះតែអង្វរទៅ។ ទីបំផុតគាត់លួចចងកធ្វើអត្តឃាតទាល់តែបាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់ធ្វើកោសល្យវិច័យហើយបាន សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែនមិនជាការធ្វុំមនុស្សឃាតនោះទេ ហើយសមត្ថកិច្ចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អូនធួក

 

Leave a Reply

Your email address will not be published. Required fields are marked *