ប្រជាពលរដ្ឋ​ថៃ​ខឹង​ចង់​កាត់ទោសក្រុមហ៊ុន ហ្វេស ប៊ុក ចំពោះការបង្ហាញវីដេអូ ស្តេចរបស់​ខ្លួនពាក់អាវវាល ក្លៀកដើរក្នុងផ្សារទំនើប

 

 

 

 

 

 

 
ថៃ​៖​ប្រជាពលរដ្ឋ​ថៃ​ខឹង​យ៉ាង​ខ្លាំង​ ខណៈ​ដែល​វីដេអូ គួរឱ្យអាម៉ាស់មួយបង្ហាញ ស្តេចថៃពាក់អាវវាលក្លៀក បង្ហាញសាក់ក្លែងក្លាយនោះ បានញ៉ាំងឱ្យអាជ្ញាធរ គំរាមចាត់វិធានការប្រឆាំង ក្រុមហ៊ុន ហ្វេសប៊ុក ។

ស្តេចថៃ​មហា វិជ្ជរ៉ា ឡុងកនដើរនៅផ្សារទំនើប ជាមួយនារី ម្នាក់ត្រូវបានចែកចាយបន្តព្រោងព្រាត តាម​បណ្តាញសង្គមមួយនេះ ។ ប៉ុន្តែ អាជ្ញាធរថៃគំរាម ចោទប្រកាន់ក្រុមហ៊ុន នេះប្រសិនបើវីដេអូនៅតែ ឃើញនៅត្រឹមម៉ោង១០ ព្រឹកថ្ងៃអង្គា ទី ១៦ ឧសភា​ឆ្នាំ​២០១៧នេះ ។ វីដេអូនោះបានថតនៅទីក្រុងមុយ និច ប្រទេស អាល្លឺម៉ង់កាលពីខែកក្កដាឆ្នាំមុន ។
វីដេអូ បានបង្ហាញ ស្តេច ថ្មីដែលទើបឡើងគ្រងរាជ្យសម្បត្តិ កាលពីឆ្នាំមុន បន្ទាប់ពី បិតាទ្រង់ចូលទិវង្គត នោះជាមួយស្នាមសាក់ជាច្រើននៅលើ ដៃពោះនិង ខ្នង ។ ទោះយ៉ាងណាស្នាមសាក់ទាំងនោះប្រហែល អាចលុបចោលបានព្រោះរូបសាក់ទាំងនោះមិនដូចគ្នា ទៅនឹងរូបដែលបានឃើញក្នុងរូបភាពដែលថតបាននៅ អាកាសយានដ្ឋានក្រុងមុយ និច កាលពីដើមឆ្នាំ ២០១៦ ។ នេះបើតាម អ្នកសង្កេតម្នាក់ធ្វើការកត់សម្គាល់ ដូច្នេះ ។

ក្រោមច្បាប់ប្រមាថព្រះចេស្តាដ៏តឹងរ៉ឹងក្នុងប្រទេស ថៃមនុស្សអាចជាប់គុករហូតដល់១៥ ឆ្នាំសម្រាប់ ការចែកចាយបន្តនូវមាតិកាដែលប្រមាថស្តេច ។

វីដេអូនេះត្រូវបានបិទតាមតំបន់ដោយ បណ្តាញ សង្គមនេះ តែ​អាជ្ញាធរ ថៃនិយាយថាផេកចំនួន ១៣១ កំពុងផ្ទុកវីដេអូនេះដដែលទេ ។

លោកថាខនតាន់តាស៊ីតអគ្គលេខាធិការនៃ គណៈកម្មការ ផ្សព្វផ្សាយ និង ទូរគមនាគមន៍ជាតិបាន និយាយថា ” ប្រសិនបើផេកខុសច្បាប់ណាមួយ នៅតែមានវីដេអូនេះ យើងនឹងពិភាក្សា ភ្លាមរកមើល វិធានការ ច្បាប់ណាមួយ ដើម្បី ប្រឆាំងនឹង ក្រុមហ៊ុន ហ្វេស ប៊ុកនៅថៃ “៕ សិរសា​

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *