សន្តិសុខ​យាម​នៅ​រោង​ចក្រ​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​យាម​

0
206

 

 

 

 

 
ភ្នំពេញ​ ៖​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក​ព្រលឹម​ ខណៈ​ដែល​មាន​សន្តិសុខ​យាម​នៅ​រោង​ចក្រ​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​យាម​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​ ៥:២០នាទី​ព្រឹក​ថ្ងៃ​ទី​១៦ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិតនៅ​យាមក្រុមហ៊ុន ឌីជីថលអែតវើថៃស៊ីងទីតាំងគ្មានលេខ ផ្លូវវិមានសុភមង្គលក្រុមទី១ភូមិឬស្សី​ទី២ខណ្ឌមានជ័យ។
សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ រៀម.វណ្ណះ ភេទ ប្រុស អាយុ២២ ឆ្នាំ មុខរបរ សន្តិសុខប្រចាំក្រុមហ៊ុនកើតហេតុខាងលើ ទីលំនៅភូមិ ព្រៃដំឡូង ឃុំ ពោធិ៍​រាជស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ​ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែខណ្ឌ ឬស្សី
កែវ។
តាម​ប្រភព​ព័ត៌មាន​ពី​ប្អូន​ជី​ដូន​មួយ​របស់​ជន​រងគ្រោះឈ្មោះ តូច​ ចន្ឋូ ភេទប្រុស​ មុខរបរសន្តិសុខជាមួយគ្នា​បាន​អោយ​ដឹង​ថា​ ​កាលពីវេលា​ម៉ោង​១៣:២០នាទី​រសៀល​ថ្ងៃទី​១៥ខែ​ឧសភា​ឆ្នាំ​២០១៧​ខ្លួន​បា​នហៅ​ជន​រងគ្រោះ​​ទៅហូបបាយនៅផ្ទះរបស់ខ្លួន​ឯ​សង្កាត់ព្រៃវែង ខណ្ឌ ដង្កោរួចផឹកទឹកត្នោតជូរអស់ចំនួន៥
លីត្រ និងផឹកស្រាបៀរអស់ម្នាក់១កំប៉ុង។​ លុះដល់ម៉ោង ១៧:៣០នាទីល្ងាច​ ថ្ងៃ​ដដែល​ជនរងគ្រោះក៏ជិះម៉ូតូត្រឡប់មកក្រុមហ៊ុនវិញ ចំណែកឈ្មោះតូចចន្ឋូមកតាមក្រោយដើម្បីមកយាមដែរ។ រហូត​ដល់ម៉ោង២១:២០នាទីយប់​ក៏នាំគ្នាដេក ជនរងគ្រោះដេកលើបង់ក្នុងប៉ុស្ត៏យាម ចំណែក​ឯ​ខ្លួន​ចងអង្រឹងដេកខាងក្រៅ ។​ បន្ទាប់​មក​ម៉ោង​៥:២០នាទី​ព្រឹក​ខ្លួន​បានទៅដាស់ឃើញជនរង​គ្រោះ​ស្រាប់​តែ​ដេកស្លាប់នៅលើឥដ្ឋក្នុងប៉ុស្ត៏យាម​បាត់​ទៅ​ហើយ​។​រួច​រត់​ទៅ​ប្ដឹង​នគរបាល​មូលដ្ឋាន​អោយ​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង។​
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here