សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​នៅ​កណ្ដាល​វាល​ស្រែ​

 

 

 

 

 
ភ្នំពេញ​៖​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​នៅ​កណ្ដាល​វាល​ស្រែ​។ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​ ០៥:៣០នាទីព្រឹក​ថ្ងៃទី ១៦​ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅក្នុងបឹងអូរឈូក ក្រុមទី១០ ភូមិព្រែក​តារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌ ជ្រោយចង្វា។
សពពុំស្គាល់ឈ្មោះ ទីលំនៅ ភេទប្រុសឡើងហើមស្អុយរលួយ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​បាន​អោយ​ដឹង​ថា​ នៅវេលាម៉ោងកើតហេតុខាងលើ
ប្រជាពលរដ្ឋបានដើរទៅដាក់លបរកត្រី ក្នុងបឹង
អូរឈូកក៏ប្រទះឃើញសាកសពចងដើមរាំង
កណ្តាលបឹងតែម្តង។​
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ព្រម​ទាំង​យក​សាកសព​មក​តំកល់​ទុក​ក្នុង​វត្ត​រង​ចាំ​សាច់ញាតិ​មក​ទទួល​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *