សុំម្តាយទៅទិញសំលៀកបំពាក់ អាល័យចូលផឹកទឹកត្នោតជូរត្រូវជនសង្ស័យ កាប់រងរបួសរយ៉ាសក្បាលដេរ២០ថ្នេរ​

 

 

 

 

 

ភ្នំពេញ៖ យុវជនម្នាក់បានសុំម្តាយទៅទិញសំលៀកបំពាក់រួចបបួល មិត្តភ័ក្ត២នាក់ទៅជាមួយ។លុះមិនទាន់ដល់ផ្សារផង មិត្តភក្តបបួលចូលកន្លែងលក់ទឹកត្នោតជូរ ត្រូវជនសង្ស័យកាប់មួយកាំបិត រងរបួសធ្ងន់ដេរ២០​ថ្នេរ​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៣នឹង​៣០នាទី រសៀលថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៧ នៅចំណុច ម្តុំលក់ទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះឈ្មោះ វេង សុធារ៉ា អាយុ ១៦ឆ្នាំមុខរបរ សិស្ស រស់នៅ​ភូមិអន្លងគងថ្មី សង្កាត់ព្រែ ស ​ខណ្ឌដង្កោនឹងមិត្តភក្ត២នាក់ទៀតដោយមិនបានស្គាល់ឈ្មោះ ដោយជិះម៉ូតូម៉ាកគប់មួយគ្រឿងជិះគ្នាបីនាក់។​

ជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងឃាត់បាន២នាក់ នឹងម៉ូតូ១គ្រឿងម៉ាកអាយខនពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1G.0833 ទី១.ឈ្មោះ ស្តី ទីណា ហៅអាសីអាយុ១៩ឆ្នាំ
មុខរបរដឹកក្រណាត់រោងចក្រស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅស្រុកកំណើត ខេត្តព្រៃវែង។ទី២.ឈ្មោះ អួន ឡនអាយុ១៩ឆ្នាំមុខរបរជាសន្តិសុខ ស្នាក់កន្លែងធ្វើការ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ភូមិព្រែកអំបិល ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពពត៌មានពី ម្តាយជនរងគ្រោះឈ្មោះ រិន ណារីអាយុ៣៨ មុខរបរកម្មករោងចក្រ បាននិយាយថា មុនពេលកើតហេតុ នៅពេលថ្ងៃមិនចាំម៉ោង ដោយកូនរបស់គាត់សុំទៅទិញសំលៀកបំពាក់នៅផ្សារដំបូលខៀវ លុះនៅមួយសន្ទោះធំ ស្រាប់តែឃើញកូនរបស់គាត់ត្រូវឌុបមកផ្ទះទាំងរងរបួសរយ៉ាសក្បាលយ៉ាងធ្ងន់ធ្ងរបន្ទាប់មកគាត់និងមិត្តភក្តរបស់កូនគាត់បានមករកជនបង្កខាងលើ ដោយឃើញ៣នាក់កំពង់តែប៉ះម៉ូតូ ហើយមិត្តរបស់កូនគាត់នឹងហើយពួកវា បន្ទាប់មកម្នាក់ដែលកាន់សោ ម៉ាកនិចរត់គេចខ្លួនចូលទឹកបឹងម្នាក់នឹង២នាក់ទៀតត្រូវប្រជាពលរដ្ឋឃាត់អោយសមត្ថកិច្ច ។​

បើតាមសំដីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ខ្លួនបានសុំម្តាយខ្លួនទៅទិញសំលៀកបំពាក់នៅផ្សារដំបូលខៀវ ដោយជិះម៉ូតូរបស់ខ្លួន ម៉ាក់សងហើយបានទៅបបួលមិត្តខ្លួនអោយជួនទៅទិញហើយខ្លួនបានទុកម៉ូតូរបស់ខ្លួនម៉ាកសងនៅផ្ទះមិត្តភក្ត បន្ទាប់មក ខ្លួនបានជិះម៉ូតូរបស់ខ្លួន​ម៉ាកគប់មួយគ្រឿង ជិះគ្នាបីនាក់។ លុះមកដល់ចំណុះកើតហេតុនៅម្តុំលក់ទឹកត្នោតជូរ ឃើញជនសង្ស័យ ៣នាក់កំពង់ផឹកសីុ ហើយពួកគាត់គ្រាន់តែមើកមុខ ស្រាប់តែជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូម៉ាកអាយខន​ពណ៌ផ្កាឈូកខាងលើមកស្ទាក់ពីមុខ ហើយសួរថា អែងមើលមុខណាគេ ភាគីខាងរងគ្រោះបានតបថា គ្រាន់តែពួកអាញ់មើលមុខផងអត់បានទេអី បន្ទាប់មកទៀតភាគ្គីបង្ក បានបើកម៉ូតូចេញទៅបាត់​។​ប្រភពបានបន្តទៀតថា លុះមួយសន្ទោះក្រោយមកពួកគាត់បានឈប់ចូលផឹកទឹកត្នោតជូរអស់មួយសូរ ហើយឈប់ផឹក(តែខ្លួនមិនបានផឹកទេ) បន្ទាប់មិត្តភក្តរបខ្លួនកំពង់និយាយជាមួយមិត្តស្រីនៅទាមទឹកត្នោតជូរខាងលើហើយខ្លួនកំពង់តែអង្គុយ ស្រាប់តែឃើញជនសង្ស័យ ២នាក់ជិម៉ូតូម៉ាកសង បិចពណ៌មួយគ្រឿង ជិះមកមើលមុខ ហើយជិះត្រឡប់ទៅវិញប្រមាណជាង៥០ម៉ែត មានគ្នា៥នាក់ហើយម៉ូតូសងបិច២នាក់ជិះមកកាប់ខ្លួន ដែលកំពង់អង្គុយដោយមិនដឹងខ្លួនត្រូវមួយកំបិត។​បន្ទាប់ភាគីបង្កទាំង៥នាក់បានជិម៉ូតូចេញទៅជាមួយគ្នាបាត់ ហើយខ្លួនបានមិត្តដឹកទៅផ្ទះខ្លួន។​

បើតាមសាក្សី ពីយុវជនម្នាក់ដែលឃើញហេតុការបាននិយាយថា ភាគីបង្កលាក់កាំបិតនៅម៉ូតូម៉ាកអាយខនហើយភាគីខាងម៉ូតូអាយខនជានាក់តេអោយបក្សពួកមកកាប់ជនរង្គ្រោះ។ចំណែកឯជនសង្ស័យទាំង២នាក់ពេលសមត្ថកិច្ចឃាត់ទៅសួនាំ ដោយមិនសារភាពខ្លួនជាបក្សពួកជនបង្កឡើយ ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុសិ៍ទៅសួរនាំនឹងទទួលពាក់បណ្តឹង ជនរងគ្រោះដល់មន្ទីពេទ្យ ចំណែកជនសង្ស័យទាំង២នាក់ដោយមានសាក្សីបំភ្លឺត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ​ព្រម​ទាំង​ស្រាវជ្រាវ​ស្វែងរក​ចាប់​បក្ខពួក​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *