




ភ្នំពេញ ៖បុគ្គលិកKTVពីរហាងបានឌឺដងដាក់គ្នានិងទាស់សម្តីគ្នាក៏បានវាយតប់គ្នាបណ្តាលអោយរងរបួសបែកចិញ្ចេីមខាងស្តាំម្នាក់ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំរំលងអាធាត្រ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីរវេលាម៉ោង០២ នឹង 30 នាទីយប់រំលងអាធាត្រថ្ងៃទី ១៧ខែ ឩសភាឆ្នាំ2017 តាមបណ្តោយម៉ៃដាហៅផ្លូវ២០០៤ត្រង់ចំណុចហាងខារ៉ាokKTVស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសម្តីហាងខារ៉ាអូខេញូវស្តាយត្រូវជាប្អូនស្រីបង្កើតបាននិយាយអោយដឹងថាមុនពេលកើតហេតុបុគ្គលិករបស់ខ្លួនត្រូវបុគ្គលិកហាងខារ៉ាអូខេមួយទៀតដែលនៅជាប់ហាងគ្នាត្រូវជាបងបង្កើតដែលមានយីហោពន្លកថ្មី១៦៨និយាយឌឺដងដាក់គ្នាទៅវិញទៅមកដោយរឿងច្រណែនគ្នាមានភ្ញៀវច្រើនម្ខាងមាននិងម្ខាងទៀតអត់មានភ្ញៀវហើយបានឌឺដងដាក់គ្នាពីម្ខាងទៅម្ខាងហើយជាបង្កអោយ មានការជេរគ្នាទៅវិញទៅមកបន្ទាប់មកថៅកែពន្លកថ្មី១៦៨បានចូលរកវាយបុគ្គលិកហាងញូវស្តាយហើយថៅកែហាងញូវស្តាយទៅតតាំងនឹងហាងពន្លកថ្មី១៦៨បណ្តាលអោយថៅកែនិងថៅកែរួមទាំងបុគ្គលិកវាយគ្នាផ្អើលពេញហាង។
តាមប្រភពព័ត៍មានអ្នកនៅជិតហេតុការណ៍បានអោយដឹងថាហាងទាំងពីរខាងលើធ្លាបមានជំលោះនិងគ្នាជាញឹកញ៉យហើយធ្លាប់មកដាក់ពាក្យបណ្តឹងម្តងរួចមកហើយរឿងដដែលៗ។
ក្រោយពេលកេីតហេតុខាងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគម៍ភ្លាមៗក្រោយមកភ្លាមៗនោះខាងសមត្ថកិសួរនាំរឿងដដែលហើយភាគីណាមួយកើតទុកមិនសុខចិត្តទៅដាក់ពាក្យបណ្តឹងចុះ៕សារ៉េត